jump to navigation

May 9, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
add a comment

ការឈប់បាញ់គ្នាជាបណ្តោះអាសន្តទាក់ទងកិច្ចព្រមព្រាង February 21, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

ហ៊ុនម៉ាណែត ជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីហ៊ុនសែន និងនាយក្រុមទាហ៊ានថៃលោកដាផុង រដ្ឋានាស៊ូវ៉ាន់ បានចុះហត្ថលេខាក្នុងកិច្ចព្រមព្រាងឈប់បាញ់គ្នាជាបណ្តោះអាសន្តនៅថ្ងៃសៅរ៍

បាងកកៈប្រភពពត៍មានពីអ្នកចូលរួមដំនើរសុំមិនបញ្ជេញឈ្មោះបាននិយាយថាមេបញ្ជាការភូមិភាគពីលោកថាវ៉ាត់ឆៃសំមុតសាកននិងនាយទាហ៊ា ថៃ១០នាក់ទៀតបានឆ្លងដែនតំបន់ព្រំដែនជាន់ស្រងាំស៊ីសាកេតដើម្បីជួបលោកហ៊ុនម៉ាណែតដែលជាអនុសេនីនៃកងទ័ពកម្ពុជា នៅក្នុងភោជនីដ្ឋាន មួយក្នុងស្រុកអន្លង់វេង។ គាត់ក៏បានបន្តទៀតថា ភាគីទាំងពីរបានព្រមដើម្បីធ្វើតាមកិច្ចព្រមព្រាងចាស់ ហើយបានចុះហត្ថលេខាលើ៨ចំនុច រួមមាន គ្មានការចលតទ័ពគ្មានការបង្កើតទ័ពឬក៏អាវុធធន់ធ្ងន់គ្មានការប្រឈរមុខដាក់គ្នានិងគ្មានការឈូសឆាយនាតំបន់មានជុំលោះ។ប្រភពពត៍មានដដែ លប្រាប់ថា ការប្រជុំពិភាក្សានេះចំណាយពេលពីរម៉ោង។ ទោះបីជាយ៉ាងណាក៏ដោយការ ទំនាក់ទំនងជាបណ្តោះអាសន្តនេះមិនបង្ខំអោយគោរព ដូចការប្រជុំរដ្ឋមន្ត្រីអាស៊ាននឹងមកដល់ឆាប់ៗខាងមុខនេះនៅថៃ្ងអង្គារ។ ក្នុងករណីជុំលោះទាហ៊ានរបស់ប្រទេសទាំងពីរអាទាក់ចទងគ្នាជាមុនតាម រយះវិទ្យុទាក់ទង។ ទោះបីជាយ៉ាងណាក៏ដោយ គេត្រូវតែនិយាយអំពីការដោះស្រាយបញ្ហាប្រភពពត៍មានបានបញ្ជាក់ដូច្នេះ។ ខណៈពេលដែល អ្នកតំណាងកងកំលាំងវប្បធម៍សហប្រជាតិ នឹងមកដល់ប្រទេសថៃនិងកម្ពុជានៅអាទិត្យនេះ ដើម្បីស្រង់ពត៍មានលំអិតពីប្រាសាទព្រះវិហ៊ារនិងជុំ លោះព្រំដែនថ្មីៗនេះ។ លោកនាយករដ្ឋមន្រ្តីអាប់ភីស៊ីតវីចាជីវា បាននិយាយថាគាត់បានទទួលទូរស័ពពីលោក Irina Bokova​ ជានាយកនៃការអប់រំ សហប្រជាតិ វិទ្យាសាស្រ្តនិង អង្គការវប្បធម៍ ដែលបាននិយាយថា និងបញ្ជូនមន្រ្តីទៅទីក្រុងបាងកក​ និងទីក្រុងភ្នំពេញដើម្បីមកយកពត៍មាន ដោយ គ្មាន ជាប់ទាក់ទងបញ្ហានោះទេ។ ប្រអង្គការ Unesco បាននិយាយថា អ្នកស្រីផ្ញើលិខិតមួយអំពីដែនកំណត់របស់បេសកកម្មនៃអ្នកតំណាង។ បន្ទាប់ ពីគេបានទទួលការអះអាបន្ថែមពីភាគីថៃ អ្នកតំណាងដែលជាអតិតប្រធានអង្គការ Unesco លោក Koichiro Matsuura មានគំរោងធ្វើទស្សនកិច្ច នៅ អាទិត្យនេះ។ លោកអាប់ភីស៊ីមានប្រសាសថា “ខ្ញុំនិយាយទៅប្រធានអង្គការ Unesco ហើយឃើញថាអ្នកស្រីព្រមជាមួយនឹងគំរោងរបស់ថៃ ដែលគំរោងការគ្រប់គ្រងនៅតំបន់ព្រះវិហ៊ារគួតែមិនត្រូវបង្ហាញប្រសិនបើជំលោះដែនដីគ្មានកាផ្លាសប្តូរ។ ដំណើរការត្រូវតែយោង ទៅតាមអនុសារ ណៈ នៃការយោគយល់ និងកិច្ចព្រមព្រាងរបស់គណះកម្មការព្រំដែន។ អ្នកស្រីមានការព្រួយបារម្មណ៍ផងដែរនៅពេល ឃើញទាហ៊ានរបស់កម្មុជា ឈរជើងនៅតំបន់ប្រាសាទដដែល ដែលប្រឆាំនឹងកិច្ចព្រមព្រាង។​​ លោកនាយករដ្ឋមន្ត្រីនិយាយថា ថៃគួតែផ្តល់ពត៍មានទៅអោយ Unesco និងមិនបោះបង់ចោលនូវគណះកម្មការបិតិកភ័នពិភពលោក។ ប្រសិនបើកម្ពុជាធ្វើរឿងនោះទីភ្នាក់ងារអាចនឹងដឹងលឺត្រឹម តែពីភាគីកម្ពុជាប៉ុណ្ណោះ​លោកអាប់ភីស៊ីតនិយាយថា រដ្ឋមន្ត្រីក្រសួងការបរទេស លោកកាស៊ីតភីរម្យយ៉ា និងធនធានជាតិ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស៊ូវីត ឃុនគីទី​ធ្វើការបានល្អណាស់ដែលបញ្ជាក់យ៉ាងច្បាស់នូវជំហររបស់ព្រះរាជា ទៅទីភ្នាក់ងាយូអិន។លោកអាប់ភីស៊ីមិនបានរាយការ ​​ ពីការគាំទ្ររបស់ចិន និងវៀតណាមចំពោះកម្ពុជាទេ។ លោកនិយាយថា គ្មានប្រទេសណាមួយចង់ឃើញភាពតានតឹងនោះទេ។

នាយករដ្ឋមន្ត្រីថៃៈ ថៃមិនបាត់បង់ទឹកដីទេ February 21, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

បាងកកៈ លោកអាប់ស៊ីតនិយាយនៅថ្ងែអាទិត្យនេះថា កិច្ចព្រមព្រាងឈប់បាញ់គា្នរវាងថៃកម្ពុជាមិនបានធ្វើអោយប្រទេសខ្លួនបាត់បង់ទឹកដីទេ។ កម្មវិធីប្រចាំអាទិត្យរបស់NBT លោកអាប់ភីស៊ីមានជុំនឿលើប្រទេសថៃ។ អាប់ភីស៊ីតនិយាយថា ក្រុមប្រឹក្សាសន្តិភាពអន្តរជាតិមានជំនឿទុកចិត្តលើប្រទេសថៃនិងកម្ពុជាអាចដោះស្រាយជំលោះដោយទ្វេភាគីបាន។ លោក អាប់ភីស៊ីតបន្ថែមទៀតថា ក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ បានអនុញាតអោយសមាគម៍ជាតិអាស៊ីខាងកើត(អាស៊ាន) បើកអង្គប្រជុំស្តីអំពីជុំលោះព្រំដែននេះនៅថ្ងៃ ២២ គុម្ភះ។

ការព្រួយបារម្មណ៍ថា ថៃអាចបាត់បង់ទឹកដីប្រសិនបើរដ្ឋាភិបាលចុះកិច្ចព្រមព្រាងជាមួយប្រទេសជិតខាង។ លោកអាប់ភីស៊ីតនិយាយថាកិច្ចព្រមព្រាងណាមួយក៏ដោយដែលធ្វើដោយរដ្ឋាភិបាលគឺក្នុងបំណងនាំមកនូវសន្តិភាព។ គាត់បញ្ជាក់ទៀតថា កិច្ចព្រមព្រាងនឹងមិនធ្វើអោយប្រទេសថៃបាត់បង់ទឹកដីឡើយ។

ការជួបជុំដ៏ធំមួយនឹងកើតឡើងនៅថ្ងៃ ១២​ មិនា February 21, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

បាងកកៈ យោងតាមប្រភពពត៍មានពីកាសែតជាតិថៃក្នុងស្រុកបានចុះផ្សាយនៅថ្ងៃអាទិត្យ  លោក Jatuporn Promphan ជាមេដឹកនាំក្រុមអាវក្រហម បានប្រាប់កាលពីម្សិលមិញថា មានក្រុមបាតុកម្មអាវក្រហម​ ២ម៉ឺនអ្នកនឹងជួបជុំគ្នានៅថ្ងៃទី ១២ មិនា ប្រសិនបើកាឃុំឃាំងពួកអាវក្រហមរាប់រយអ្នក និងមេដឹកនាំទាំង៧នាក់របស់គេមិនត្រូវបានគេធានាអោយនៅក្រៅឃុំនៅអាទិត្យក្រោយនេះ។

គាត់បានបញ្ជាក់ថា ១២​ មិនា ជាសញ្ញានៃការចាប់ផ្តើមជួបជុំគ្នារបស់ក្រុមអាវក្រហមកាលពីឆ្នាំមុនដែលបញ្ចប់ដោយអំពើកុបកម្មហិង្សាមានមនុស្ស៩១ស្លាប់និងច្រើនជាង១០០០នាក់ត្រូវរងរបួស។ ការជួបជុំដ៏ធំមួយនេះអាចធើ្វតាមវិធានការ ១៩ ឧសភា ប្រសិនបើស្ថានការណ៍នៅដូចមុនដដែល។ Jatuporn បានប្រាប់ទៅហ្វូងមនុស្សនៅឯRatchaprasong កាលពីម្សិលមិញដោយសំលេងខ្លាំងៗថា ប្រសិនបើពួកគេ ”ក្នុងគុក” គ្នានភស្តតាងដើម្បីបញ្ជាក់។

ក្រុមអាវក្រហមត្រូវមូលផ្តុំជាដំបូងនៅ Rathaprasong បន្ទាប់ធ្វើដំនើរទៅតុលាការកំពូលក្បែរ Royal Lawn  ហើយបញ្ចប់នៅវេលារំលងអាធ្រាតនៅឯបូជនីស្ថានប្រជាធិបតេយ្យ។

Jatuporn អះអាងថា គាត់ជឿជាក់ថា នាយករដ្ឋមន្ត្រីអាប់ភីស៊ីតនៅតែជាជនជាតិអង្លេស ហើយអាចកាត់ក្តីឧក្រិតកម្មអន្តរជាតិ ប្រឆាំងនឹងមនុស្សជាតិ។ ឯកសារនេះរាបចំដោយលោករ៉ូប៊ឺត ជាមេធាវីរបស់ក្រុមអាវក្រហម។

លោក Jatuporn បាននិយថា ក្រុមស្របច្បាប់របស់យើងពិនិត្យសញ្ជាតិរបស់អាប់ភីស៊ីតនៅចក្រភពអង្លេសហើយ។ អាប់ភីស៊ីតកើតនៅឆ្នាំ១៩៩៤​ រដ្ឋ Newcastle ហើយគាត់អះអាងបន្តថា គ្មានភស្តតាងណាមួយដែលអាប់ភីស៊ីតបោះបង់ចោលសញ្ជាតិអង្លេស។ គាត់និយាយទៀតថា អ្នកដែលកើតក្នុងចក្រភពអង្លេសមុនឆ្នាំ១៩៨៣ ក្លាយជាជនជាតិអង្លេសដោយស្វ័យប្រត្តិ។

នៅ Ratchaprasong, លោកJatuporn បានប្រាប់ក្រុមអ្នកប្រឆាំងថា អំឡុងពេលនៃការវែកញែកទិទានខាងមុខនេះ លោកនឹងថ្លែងការណ៍លើឧក្រិតកម្មដុតបំផ្លាញ នៅខាងក្រោយការឆេះមួយក្បែរ អាគារ Central World  និង Central World ​ បន្ទាប់ពីវិធានការ ១៩ ឧសភា។ តើសត្វតេច្ឆានប្រភេទណាទៅដែលដុតបំផ្លាញអាគារ Central World ? ពួកយើងត្រូវបានគេបាញ់សំលាប់ ហើយរដ្ឋាភិបាលនៅមិនទាន់បានចោទប្រកាន់អ្នកដុតបំផ្លាញអាគារទាំងនោះឡើយ។ គាត់បានបន្ថែមទៀតថា ប្រជាជនអាចនឹងដឹងពត៍មានលំអិតអំឡុងពេលការពីភាក្សាវេកញេករបស់សភាជាមួយនឹងសេចក្តីថ្លែងការណ៍ផ្សេងទៀតនៃការបង្រ្កាបដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល។

កាលពីថ្ងៃត្រង់ម្សិលម៉ិញនេះ អ្នកកាន់ទុក្ខនៃសាច់ញាតិ៦នាក់របស់គេបានស្លាប់ននៅវិហ៊ារ Pathum Wanaram  ហើយបានរៀបផ្តាកុលាបនៅក្បែរកន្លែងដែលជនរងគ្រោះត្រូវបានគេបាញ់សំលាប់។ មេដឹកនាំក្រុមអាវក្រហម បាននិយាយទាមទាដើម្បីបះបោ​ រួមទាំងការផ្តាស់ប្តូរវរបុរសចាស់របស់គាត់។

អស់រយះពេលមួយម៉ោងដែលម៉ូតូរបស់ក្រុមអាវក្រហមធ្វើដំនើរយឺតៗតាមផ្លូវ Phetchburi ទៅតុលាការកំពូល ហើយបន្តទៅបូជនីកិច្ចប្រជាធិបតេយ្យ។ ព្យុហយាត្រាដឹកនាំដោយក្រុមអាវក្រហម បានស្រែកនិងចុចស៊ីហ្លេ។ ក្រុមមេដឹកនាំបានបញ្ជាក់ពីកន្លែងកើតហេតុការណ៍នៅតាមផ្លូវនោះ ហើយបានធ្វើដំណាក់នៅក្បែរតុលាការកំពួល ម្ចាស់ម៉ូតូខ្លះស្ទះចរាចរ អន់ចិត្តចុចស៊ីផ្លេរបស់គេត្រលប់វិញ។

នៅខាងក្រៅតុលាកំពូល លិខិតស៊ីញេដោយ ជនជាប់គុកទាំង៧នាក់របស់ក្រុមអាវក្រហមត្រូវបានគេអាន។ គេបានសួរពីភាពយុត្តិធម៍ ដែលមិនអនុញ្ញាតអោយពួកគេនៅក្រៅឃុំ ខណៈដែលមេក្រុមអាវលឿងដឹកនាំសភារដ្ឋាភិបាលត្រូវបានគេអនុញ្ញតិអោយនៅក្រៅឃុំ។

កូរ៉េខាជើងត្រៀមរួចរាល់ហើយក្នុងសាការសាកល្បងអាវុធនុយក្លេអែ័រជាលើកទីបី February 21, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

សេអ៊ូលៈ របាយការណ៍មួយបានបកស្រាយថា កូរេខាងជើងបានចាប់ផ្តើមជីផ្លូវក្នុងដីនៅតំបន់សាកល្បងនុយក្លេអែ័ររបស់គេ នេះបង្ហាញអោយឃើញពីការរៀបចំបំផ្ទុះគ្រាប់បរិមាណូ។

ទីភ្នាក់ងារពត៍មានរបស់ Yonhap news​ និយាយថា ដោយសំអាងលើមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើង កូរ៉េខាងជើងបានសង់ផ្លួវក្នុងដីយ៉ាងតិចពីរ នៅ Punggye-ri ក្នុងខេត្តភាគឥសាន​សំរាប់ការសាកល្បងគា្រប់បរិមាណូ ។

ប្រទេសកម្មុយនិស្តមួយនេះ បានដឹកនាំសាល្បងអាវុធនុយក្លេអែ័រពីរលើករួចមកហើយ គឺក្នុងខែតុលា ២០០៦ និង ខែឧសភា ២០០៩ នៅ Punggye-ri ពីរខែខាងមុខនេះបន្ទាប់ពីធ្វើការយ៉ាតឹងតែបំផុតនៃការពីភាក្សាកាត់បន្ថយអាវុធនុយក្លេអែ័រក្នុងតំបន់របស់កណបក្សទាំង៦។

សាពត៍មានយ៉ុនហាប់បានស្រង់សំដីមន្ត្រីម្នាក់ដែលមិនបញ្ចេញឈ្មោះថា នេះជាភស្តតាងជាក់ស្តែងដែលកូរ៉េខងជើងរៀបចំសាកល្បងអាវុធនុយក្លេអែ័រ។ ទីក្រុងផ្យុងយ៉ាងកំពុងសាងសង់ផ្លូវរូងក្រោមដីច្រើនជាងមួយដើម្បីជ្រើសមួយល្អសំរាប់សាកល្បង នៅពេលដែលគេមិនអាចប្រើផ្លូវរូវក្នុងដីចាស់បានដោយសាសន្ទុះខ្យល់របស់នុយក្លេអែ័រ។ មន្ត្រីនោះបានបន្ថែមទៀតថា លទ្ធិភាពនៃការសាកល្បងអាចប្រហែលគេប្រើឧបករណ៍ពីឃ្លាំ plutonium ដែលទីក្រុងសេអ៊ូលនិង វ៉ាស៊ីតោនសន្និដ្ឋានថា ប្រហែលជាគ្រប់គ្រាន់សំរាប់៦ទៅ៨គ្រាប់។ ក្រុមអ្នកគ្រប់គ្រងអាវុធនុយក្លេអែ័របស់កូរ៉េខាងជើងនៅក្នុងខែវិច្ឆការបានបង្ហាញថា ភាពប្រាកដនៃប្រត្តិបត្តការណ៍អ៊ុយរ៉ានីញូមនឹងជួបអ្នកជំនាញអាមេរិក ដើម្បីបង្ហាញពីសវត្តិភាពខ្ពស់ក្នុងតំបន់។ ទីក្រុងព្យុងយ៉ាងអះអាងថាវាគឺជា​ កម្មវិធីអភិវឌថាមពលសន្តិភាព ប៉ុន្តែអ្នកជំនាញខាងក្រៅបែនិយាយថា អាចត្រូវបានគេបំឡែងទៅអាវុធអ៊ុយនីរ៉ាញូមយ៉ាយងាយស្រូល ដែលអោយកូរ៉េខាងជើងនូវសក្តានុពលទីពីរសំរាប់បង្កើតគ្រាប់បែកបរិមាណូ។

ការព្រួយបារម្មណ៍ពីសុវត្តិភាពយ៉ាខ្លាំងបន្ទាប់ពីផ្កាយរណបបង្ហាញថា ទីក្រុងផ្យុងយ៉ាងអាចបាញ់មីស៊ីលឆ្លងទ្វីបដល់អាមេរិក។ រូបភាពពីផ្កាយរណបនោះត្រូវគេដាក់បង្ហោះក្នុងគេហទំព័រនៃក្រុមក្រសួងការពារជាតិរបស់អាមេរិកដែលបង្ហាញថា មីស៊ីលដែលតាំងនៅភាគខាងលិចនៃឆ្នេរបស់កូរ៉េខាងជើង។ លោក Robert Gates​ ជាលេខាធិការក្រសួងការពារជាអារមេរិកបានព្រមានកាលពីខែមុនថា កូរ៉េខាងជើងមានមីស៊ីលក្នុងអំឡុងពេលប្រាំឆ្នាំអាចគំរាមកំហែងដល់អាមេរិក។

យូអិនអំពាវនាវសំរាប់ការបញ្ឈប់សង្រ្គាម February 16, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

បាងកកៈ តាមប្រភពពត៍មានក្នុងស្រុករបស់ថៃមួយ បានដកស្រង់សម្តីក្នុងអង្គប្រជុំដូចខាងក្រោម៖

កាសីតៈ យូអិន អ្នកមិនត្រូវទាក់ទងរឿងក្តីកម្ពុជាទេ

យូអិនៈ ខ្ញុំត្រូវតែទាក់ទង ពីព្រោះកម្មុជាអំពាវនាវសុំការអន្តរាគមន៍ពីខ្ញុំ

កាសីតៈ ទេ អ្នកមិនត្រូវទាក់ទងនឹងរឿងនេះទេ ពីព្រោះកម្ពុជាអាចដោះស្រាយជំលោះដោយ

ទេ្វភាគីបាន

ហោណាំ ហុងៈ កុំជឿលោកកាសីត យូអិន ឥលូវគ្មានការពិភាក្សាជាទេ្វភាគីទៀតទេ

អាស៊ានៈ ឥលូវខ្ញុំនឹងកោះហៅជាបន្ទាន់មួយគ្រប់នាយករដ្ឋមន្រ្តីទាំងអស់ក្នុងអាស៊ានដើម្បី                                                              ដោះស្រាយបញ្ហាកម្ពុជាថៃ

យូអិនៈ អូខេ អាស៊ាន អ្នកឯងធ្វើរឿងហ្នឹងទៅខ្ញុំគាំទ្រ ប៉ុនែ្តឥលូវខ្ញុំចេញសេចក្តីថែ្លងការអំពីការ បញ្ឈប់សង្រ្គាមជាអចិន្ត្រៃ

កាសីតៈ ទេ! ទេ! យូអិន អ្នកមិនចាំបាច់ចេញសេចក្តីថែ្លងការអ្វីទាំងអស់

ហោណាំ ហុងៈ វាជារឿងត្រឹមត្រូវ យូអិន ដែលអ្នកសំរេចចិត្តសេចក្តីថែ្លងការ វាជាអ្វីដែលខ្ញុំ             ចង់បាន។

ក្រុមព្រឹក្សាសន្តិសុខអង្ការសាហប្រជាជាតិ បានអំពាវនាវអោយមានការបញ្ឈប់សង្រ្គាមជាអចិន្រ្តៃមួយ រវាងថៃនិងកម្ពុជា បន្ទាប់ពីបានផ្ទុះដែលធ្វើអោយមានមនុស្សស្លាប់ កាលពីអាទិត្យមុននៅចំនុចព្រះវិហ៊ាហិនឌូមួយ។

លោកប្រធានក្រុមព្រឹក្សា Maria Luiza Ribeiro Viotti នៃប្រទេសប្រេសីលបានធ្វើការអំពាវនាវ អោយមានការបញ្ឈប់សង្រ្គាម បន្ទាប់ពីពិភាក្សាជាមួយក្រសួងការបរទេសកម្ពុជា ថៃ និងឥណ្តូណេសី  មានបំណងដើម្បីសំរបសំរួលរឿងជុំលោះនោះ។  សមាជិកក្រុមព្រឹក្សាសន្តិសុខជំរុញអោយភាគីទាំងសងខាងបញ្ចប់សង្រ្គាមជាអចិន្រ្តៃ ហើយនឹងបញ្ចប់ប្រតិ្តការណ៍សិកដោយពេញលេញ

លោកស្រី Viotti បាននិយាយថា សមាជិកក្រុមព្រឹក្សា សំដែងនូងក្តីព្រួយបារម្មណ៍ខ្លាំង ទៅលើការប៉ះគ្នានោះ ហើយបានអំពាវនាវអោយភាគីទាំងសងខាងមានការអត់ធ្មត់ខ្លាំង ជាសវាងការបង្ករអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

ក្រសួងការបរទេសកម្ពុជាលោកហោ ណាំហុង ទៅប្រជុំស្តីដើម្បីស្វែងរកកិច្ចព្រមព្រាងឈប់បាញ់គ្នា ខណៈពេលដែលលោកកាសីតក្រសួងការបរទេសថៃទទួចសុំអោយភាគីទាំងពីរដោះស្រាយជំលោះដោយខ្លួនឯង។​ ក្រសួងការបទេសឥណ្តូនេសីលោក Marty Natalegwa ជាអ្នកដែលបានព្យាយាមសំរបសំរួលជំលោះ ហើយក៏ចូលរួមចំណែកផងដែរនៅក្នុងប្រជុំក្រុមព្រឹក្សាសន្តិសុខ។ ប្រទេសអសីអាគ្នេយ៍ពីរនេះបន្ទោសគ្នាទៅវិញទៅមកលើវិបត្តិបានកើតឡើង ដែលធ្វើអោយមនុស្សយ៉ាងតិច១០នាកស្លាប់ រាប់បញ្ចូលទាំងខាងកម្ពុជាមាន៧នាក់ស្លាប់ នៅក្នុងការប៉ះគ្នាដោយប្រើអាវុធធនធ្ងន់កាលពីសប្តាហ៍មុន។ គេបានបាញ់គ្នាទៅលើតំបន់ព្រំដែនព្រះវិហ៊ារ ត្រង់ចំនុចខ្ពង់រាបនៃសំណង់បាក់បែកតាំងពីសតវត្សរ៍ទី១១ ជារបស់កម្ពុជា ប៉ុន្តែគេដាក់ជាបិតិកភ័ណពិភពលោក។​ មានការខឹងសំបាពីជាតិសាស្រ្តជិតខាងរបស់ខ្លួន នាំអោយថៃក្លាយជាជនជាប់ចោតពីបទ ធ្វើសង្រ្គាមរាតត្បាត។ កម្ពុជានឹងប្តឹងទៅអង្កការសាហប្រជាជាតិ អោយជួយបញ្ឈប់សង្រ្គាម រវាងប្រទេសជាតិពីរនេះ។

នៅថៃ្ងសៅរ៍ អាទិត្យមុននេះ លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីសី វិចាជីវា បាននិយាយថា ក្រសួងការបរទេសរបស់គាត់សុំទទួចអោយមានការដោះស្រាយវិបត្តិដោយយកមូលដ្ឋាទ្វេភាគីមិនចាំបាច់អ្នកខាងក្រៅធ្វើការអន្តរាគមន៍ទេ។ លោកអាប់ភីសីតបាននិយាយនៅក្នុងទូរទស្សន៍ប្រចាំសប្តាហ៍មួយថា យើមានទំនុកចិត្ត យើងអាចពន្យល់បាន ការអះអាងរបស់កម្ពុជាគឺខុស។ កម្ពុជាកំពុងអំពាវនាវអោយមានការធ្វើអន្តរាគមន៍ពីភាគីទបី យូអិន និងកងកំលាំងរក្សាសន្តិភាព។ ថៃនឹងអំពាវនាវអោយមានការពិភាក្សាទ្វេភាគី។

លោកនាយករដ្ឋមន្រ្តីបានប្តឹងទៅ​ Unesco ដើម្បីបង្ហាញពីការហិនហោចរបស់ប្រាសាទ តំណាងភាពអស្ចារ្យនៃស្នាដៃស្ថាបយ្យករបុរាណខ្មែនៃអង្គរកម្ពុជានៅខាងក្រៅប្រទេស ជាតំបន់បិតិកភ័នពិភពលោក បើទោះបីជាទីនោះមានជំលោះក៏ដោយ។ ការកាត់ក្តីរបស់តុលាការអន្តរជាតិក្នុងឆ្នាំ១៩៦២ ដែលប្រាសាទជារបស់កម្ពុជា ប៉ុនែ្តប្រទេសទាំពីអះអាងថាទឹកដី៤.៦គីឡូមែត្រជារបស់ខ្លួន។

លោកកុយកួងជាអ្នកនាំពាក្យរបស់កម្ពុជាបាននិយាយថា សង្រ្គាមមិនបណ្តាលមកពីការចុះបញ្ជីប្រសាទនោះទេ គឺការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ពួកគេមិនត្រឹមតែចង់បានទឹកដីទេ ថែមទាំងប្រាសាទក៏ចង់បានទៀត។

លោកបានគីមូនជារដ្ឋលេខាធិការអង្កការសាហប្រជាជាតិ បាននិយាយតាមទូរស័ពជាមួយមេដឹកនាំកំពូលរបស់ប្រទេសទាំពីរ ដើម្បីពិនិត្យមើលការស្នើសុំរបស់គាត់ម្តងទៀតជួយពូកគេក្នុងការជួយចរចា។

ក្រុមព្រឹក្សាសន្តិសុខសំរាប់ផ្នែកមួយរបស់គេបាននិយាយថា វានឹងត្រូវបានគេរាបចំជួបប្រជុំលើវិបត្តិនេះ ប៉ុន្តែគេចង់ចំណាយពេលអោយបានច្រើនសំរាប់ការសំរបសំរួលមួយធ្វើដោយប្រទេសឥណ្តូនេសី ជាប្រធានសមាគមន៍អាសី។

ជប៉ុនបានធ្លាក់ដំណែងជាមហាអំណាចសេដ្ឋកិច្ច February 15, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

តូក្យូៈ ជប៉ុនបានធ្លាក់មកត្រឹមចំណាត់ថ្នាក់ទីបីក្នុងចំណោមប្រទេសមហាអំណាចពិភពលោក គឺបានដើក្រោយប្រទេសចិនមួយចំហៀនទៅហើយ បើយោងតាមតួលេខរបស់រដ្ឋាភិបាលជប៉ុនចេញនៅថៃ្ង ច័ន្ទនេះ (សូមរងចាំអានពត៍មានលំអិតនៅពេលបន្ទាប់ទៀត)

ខុដការល័យគណរដ្ឋមន្ត្រីជប៉ុនបានចេញនូវរបាយការចំសុបក្នុងស្រុកសំរាប់ឆ្នាំ២០១០។ សេដ្ឋកិច្ចជប៉ុនមានតំលៃ ៥.៤៧៤២ លានលាន ឯចិនវិញមាន ៥.៨៧៨៦​ លានលាន។

សេដ្ឋកិច្ចជប៉ុនបានកើនឡើងត្រឹម ៣.៩​ ភាគរយក្នុងឆ្នាំ២០១០ ដោយយោងតាមពត៍មានពីរដ្ឋាភិបាល។ ចិនវិញកើនឡើងច្រើនជាង​១០ ភាគរយ។ ខណៈពេលប្រទេសចិនមានសន្ទសកើនឡើងខ្លាំង ជប៉ុនបានព្យាករណ៍ថាចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកធំជាងគេក្នុងរយះពេលតិចជាង២០ឆ្នាំ។

ចិនបានពង្រីកឧស្សាហកម្មក្នុងស្រុកនិងហេដ្ឋារចនាសម្ព័ន ជំរុញអោយមានសន្ទុះនាំចេញច្រើន។ សាជីវកម្មពហុតោភាគី(ប្រទេសច្រើន)​ បានពង្រីកនៅក្នុងប្រទេសចិន ពីព្រោះគេទទួលបានអថប្រយោជន៍ពីកំលាំងពលកម្មថោក។

ខណៈពេលនេះ ជប៉ុនបានគាំង ហើយមានបរិត្តផរណាពីរចំនុច។ គោលការសេដ្ឋកិច្ចផែនការបានបាត់បង់នូវការវិលជុំច្រកទ្វាប្រទេស ជាមួយនឹងការជ្រើសរើសនាយករដ្ឋមន្ត្រី៦នាក់ក្នុងរយះពេល៥ឆ្នាំកន្លងទៅនេះ។ ក្រលេកមើលទៅប្រទេសជប៉ុនបន្តទៀត ការកើនឡើងនៃមនុស្សចាស់ច្រើនជាអត្រាបង្កកំនើត។ ចំពោះបញ្ហាបំណុលវិញ ជប៉ុនបានប្រឹងប្រែងយ៉ាងបម្រះននៀលដើម្បីកាត់បន្ថយអត្រាបំនុលធៀបនឹងផលិតផលសរុបក្នុងស្រុក វាជិត២០០​ ភាគឯណោះ ជាចំនួនខ្ពស់បំផុតក្នុងពិភពលោកក្នុងចំនោមប្រដែលបានអភិវឌន។

ចំនូលសរុបសំមនុស្សម្នាក់គិតជាមធ្យមរបស់ប្រទេសជប៉ុនប្រហាក់ប្រហែល ៤០,០០០ ដុល្លាឯចិនវិញបានត្រឹមតែ ៤,៥០០ ដុល្លា។ កំរិតជីវភាពក្នុងការរស់របស់ប្រជាជនប្រទេសទាំងពីរមានកាខុសគ្នាឆ្ងាយនៅឡើយ។

អាមេរិកបានក្បត់សម្ព័នមិត្តខ្លួន February 15, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

ញូវយកៈ បើយោងតាមប្រព័ន្ធផ្សពផ្សាយមួយ ដែលមានឈោ្មះថា WikiLeaks បានអោយដឹងថា សហរដ្ឋអាមេរិក បានព្រមព្រាងផ្តល់ពត៍មានសំងាត់អំពីនុយគ្លេអែ័រ និងឃ្លាំគ្រាប់កាំជ្រួចហ្វូងទៅអោយទីក្រុងមូស្គូ ក្នុងគោលបំណង
អោយទីក្រុងមូស្គូចុះសន្ធិសញ្ញាយុទ្ធសាស្រកាត់បន្ថយអាវុធយទ្ធភ័ន។ ក្រសួងការបរទេស របស់ទីក្រុង Lavrov និងសហរដ្ឋអងមេរិកបានថែ្លងថា សន្ធិសញ្ញាបានក្លាយជាធរមានៅថៃ្ងសៅរ៍អាទិត្យមុននេះ បន្ទាប់ពីក្រុមភេរវជនឃាតកម្មមួយបង្ករហេតុក្នុងប្រទេសរូសី

ដោយយោងតាមប្រភពពត៍មានពីកាសែតក្នុងតំបន់របស់ចក្រភពអង្លេស​ បានរាយការណ៍អំពីកាំជ្រួចហ្វូងដែលសហរដ្ឋអាមេរិកបានផ្តល់អោយអង្លេស និងត្រូវផ្លាសប្តូរចំណែកមួយទៅអោយរូសីគ្រប់គ្រង។ អ្នកវិភាគរបស់ក្រសួងការពារជាតិអង្លេស មានជំនឿថាការផ្លាស់ប្តូរបស់រដ្ឋាភិបាលអាមេរិកនិងបណ្តាលអោយមានកាប្រះឆារវាងសមព័ន្ធមិត្តរបស់គេ ។ ពត៍មានលំអិតនៃការពីភាក្សាក្រៅឆាកមួយ រួមមានស្ថានទូតនិងស្ថាទូតអងេ្លស។ ប្រភពពត៍មានការទូតសន្យាដោយអាមេរិកអំពីឃ្លាំងនុយក្លេអែ័រ បានបញ្ចុះបញ្ចូលរូសីសញ្ញេលើសន្ធិសញ្ញា។ ប្រភពត៍មានដែលធ្លាយចេញមកនោះបង្ហាញថា រូសីប្រើការចរចាក្រៅឆាកដើម្បីទាមទាពត៍មានលំអិតបន្ថែមទៅលើកាំជ្រួចហ្វូរបស់អង្លេស ដែលមានរោងចក្រផលិតនិងគ្រប់គ្រងក្នុងប្រទេសអាមេរិក។

កាលពីឆ្នាំ២០០៩ទីក្រុងវាសីនតោនបានស្នើសុំអោយទីក្រុងឡុង ផ្តល់សិទ្ធអោយទីក្រុងមូស្គូនូវពត៍មានលំអិតពីបចេ្ចកវិទ្យា នៃកាំជ្ររបស់អង្លេស ប៉ុន្តែត្រូវបានគេបដិសេដ។

លោកសាស្រ្តាចារ្យ Malcolm Chanlmears បាននិយាយថា ការលេចឡើនូវសារៈសំខាន់ដោយសារតែ ចក្រភពអង្លេសបានប្រកាសពីចំនួនមីសីលដែលខ្លួនមាន ហើយរូសីគ្មានផ្លូវដើម្បីត្រួតពីនិត្យរឿងនេះទេ។ អ្នកជំនារបស់ក្រសួងការពារជាតិបានបង្ហាញថា ឥលូវនេះចំនួនគ្រាប់មីសីលដែលអាមេរិកបង្ហាញរូសី ជួយអោយទីក្រុងមូស្គូកំណត់បាន ថាតើចក្រភពអង្លេសមានមីសីលច្រើនជាងរបាយការរឺអត់។ ខណៈដែលអាមេរិកនិងរូសីបានចុះកិច្ចព្រមព្រាងដើម្បីសង្កេតពីឃ្លាំអាវុធនុយក្លេអែ័ររាងៗខ្លួន ចក្រភពអង្លេសវិញចង់រក្សាការសំងាត់អំពីបញ្ហានេះ។ ពត៍មានប្រចាំថៃ្ងរបស់អង្លេសមួយអះអាងថា អាមេរិកប្រើការសំងាត់របស់នុយក្លេអែ័រអង្លេស ក៏ដូចជាការត្រូវរូវគ្នាក្នុងការសើពសង្កេតមួយ ដើម្បីអោយរូសីចុះកុងត្រាទីបី។

លោក William Hague ជាលេខាធិការក្រសួងការបរទេស បានបង្ហាញកាលពីឆ្នាំទៅថា វាកើនឡើងដល់១៦០ បំណែកមីសីល គឺប្រតិ្តបត្តិការយោធានៅពេលណាមួយ ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីចំនួននោះទេ។ ពត៍មានដែលចេញដោយការសែតក្នុងស្រុករបស់អង្លេសមួយ បង្ហាញអំពីការចុះដុនដាបទំនាក់ទំនងរវាងអាមេរិកនិងអង្លេស តាំពីទីក្រុងវាសីនតោនផ្តល់ពត៍មានសំងាត់របស់អង្លេសទៅអោយរូសី។

អ្នកនាំពាក្យរបស់រដ្ឋ Crowley បានអំពាវនាវពីការចេញពត៍មានបំភ្លើសរបស់កាសែតក្នុងស្រុកអង្លេសថា អត់ដឹងអី នៅក្នុងលិខិតមួយទៅទសនាវដ្តី Time។ Crowley ក៏បាននិយាយបន្តទៀតថា ដោយយោងលើសន្ធិសញ្ញាទីមួយ គឺអាមេរិកចុះកិច្ចព្រមព្រាងដើម្បីអោយរូសីផ្ទេកាំជ្រួចផ្លោងសំរាប់នាវាមុចទឹកអង្លេស ការគ្រប់គ្រងតាមបែបទំនើបរបស់រូសី និងនិយាយដដែលៗក្នុងសន្ធិសញ្ញាទីបី។ Crowley បន្តទៀតថា គ្មានកិច្ចព្រមព្រសំងាត់ក្នុងការផ្ទេពត៍មាននុយក្លេអែ័ររបស់អង្លេសទៅអោយរូសីទេ។

យំលិចផែនដី របស់ហង្ស អច្ឆរិយ០០៩ February 15, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

មិត្តអ្នកអានប្រហែលជាមិនធ្លាប់បានដឹង ឬក៏ជ្រាទេ អំពីក្តីសោកសង្រេងរបស់នារីម្នាក់នៅក្នុងទឹកដីខេត្តពោធិសាតិ៍។ ឈឺចាប់ប៉ុណ្ណាទៅ? ឈឺចាប់ដោយសាររឿងអ្វី? ដែលបណ្តាលអោយនារីជនបទរបស់យើងម្នាក់នេះ សំរក់ទឹកនេត្រាស្ទើលិចផែនពសុធាទៅហើយ ចុះហេតុអ្វីក៏គ្មាននណាចេញមុខមកធ្វើការអន្តរាគម៌អញ្ចឹង? ការឈឺចាប់ប្រេះឆាដោយសារចាញ់ក្តីក្នុងរឿងស្នេហា មានតែធម៌អាទេដែលអាចផ្សះផ្សារបួសនាងបាន។ ហង្ស អច្ឆរិយ០០៩ ជាសាក្សីវ័យក្មេងដ៏សង្ហាមួយរូបដែលអាចបកស្រាយរឿងរាវទុកសោកមួហ្មងទាំងប៉ុន្មានរបស់នាងទៅប្រិយមិត្តបាន៖

“ស៊ីណាជាកូនស្រីពៅគេបង្អស់​​ នៅក្នុងត្រកូលកសិករស្រុកស្រែដ៏កំសត់នៅក្នុងភូមិមួយ​នាខេត្តពោធិសាតិ៍។​បងប្រុសបងស្រីរបស់មាណវី​  ពួកគេមានគូរស្រករហើយបែកទៅរស់នៅឯខេត្តក្រុងផ្សេងៗអស់។  ដូច្នេះ​  ក្រោយពី់បិតារបស់កញ្ញាទទួលមរណភាពបាត់ទៅ  ស៊ីណារស់នៅតែពីរនាក់ម្តាយណង់ៗយ៉ាងលំបាកអស្ចារ្យមួយរបរកសិកម្ម ។ រាល់ថ្ងៃ  គ្រប់កិច្ចការស្រែចំការទាំងអស់បានធ្លាក់មកលើនាងនិងម្តាយមេម៉ាយទាំងស្រុង ។  អ្នកស្រុក អ្នកភូមិ ប្រុសស្រី  គេមានចិត្តអាណិតអាសូរប្រាណស្រីខ្លោចចិត្ត  នៅពេលដែលឃើញនាងភ្ជួរ ​រាស់ដឹកកណ្តាប់ម្តងៗ…ដោយខ្លួនឯងបែបនេះ ។

ក្រោមដួងខែដ៏ស្រងេះស្រងោចនេះ  នារីដេកអោបខ្នើយថ្ងួចថ្ងូរលាន់រហឹស…មមើមមាយក្តុកក្តួល  អួលអាក់តែម្នាក់ឯងប្រណាំងជាមួយសំលេងមៀម  មុំ  គូក គ្រួចថា៖

_ ឱ!ប្រុសភ្នំពេញ…ឱ!ប្រុសទីក្រុង…តើបងមានគូរហើយឬនៅ?បើនៅ  បុប្ផាផ្កាម្អមមួយទងនេះសូមដកឬសផ្ញើរប្រាណលើថូរមាសរបស់បងហើយ។ឱ!តើក្លិនថ្ពាល់ប្រុសបងមានរសជាតិយ៉ាងវិសេសវិសាលយ៉ាងណាទៅហ្ន៎?បើរូបប្រុសបងស្អាតប៉ុនហ្នឹងទៅហើយ។នេះឬដែលគេហៅថាចិត្តដែលស្នេហ៍នោះ?ខ្ញុំមិនដឹងថាការដែលខ្ញុំខំលួចស្រឡាញ់បង  វាខុសឬយ៉ាងណានោះទេ?គឺខ្ញុំដឹងតែម្យ៉ាងថាពិតជាស្រឡាញ់បង!ស្រឡាញ់ហួសពីការថ្លែង…។

“សូមរងចាំជួយជាវ ប្រលោមលោកសេ្នហាបស់ ហង្ស អច្ឆរិយ០០៩ ដែលនឹងបោះពុម្ភផ្សាយលក់នាពេលឆាប់ៗខាងមុខនេះហើយ”

ស្តុករបស់អាមេរិកឡើងថៃ្លបន្ទាប់ពីមូបារ៉ាក់ February 14, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
add a comment

ញូវយៈតំលៃស្តុករបស់អាមេរិកបានឡើងខ្ពស់ល្មមនៅថៃ្ងសុក្រនៅពេលដែលអ្នកវិនិយោកបានស្វាគមន៍ការចុះចេញពីដំណែងរបស់លោកមូបារ៉ាក់ដែលជាប្រធានាតិបតីអេហ្សីប ប៉ុនែ្តគេព្រួយបារម្មណ៍ទៅលើភាពមិនច្បាស់លាស់នៃការផ្លាស់ប្តូកំលាំងយោធា។

ឧស្សាហកម្ម ដោនជន បានកើនឡើងជាមធ្យម ៤៣.៩៧​ ពិន្ទុ ស្មើនឹង ០.៣៦ភាគរយ ដើម្បីបញ្ចប់នៅ ១២,២៧៣.២៦. ខណៈពេលដែលមូលដ្ឋានគ្មានកំណត់ របស់ S&R 500 Index  កើនឡើង ៧.២៨ ពិន្ទុ ស្មើនឹង ០.៥៥ ភាគរយ ទៅនឹង ១,៣២៩.១៥.។ ចំណែក The tech-heavy Nasdaq បន្ថែម ១៨.៩៩ ពិន្ទុ ស្មើនឹង ០.៦៨ ភាគរយ ទៅនឹង ២,៨០៩.៤៤. The Wall Street indexes ឯណេះវិញបានត្រលប់ទៅបើកលក់លើទឹកដីមានជំលោះ ដែលគេគាំទ្រនូវការលាឈប់ពីដំណែងរបស់លោកមូបារ៉ាក់ ក្នុងការវិនិយោកពាក់កណ្តាថ្ងៃមួយ។

លោកឆាល សាក់វាប ជាអ្នកវិភាគសេដ្ឋកិច្ចកត់ចំណាំទៅលើអិថិជនថា ស្តុកចុះថោកក្នុងអាទិត្យនេះ នៅពេលដែលអ្នកវិនិយោគស្វាគមន៍ការបញ្ជប់នូវឥទ្ធិពលមួយទៅនឹងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសអេស្សីប បន្ទាប់ពីចុះចេញពីដំណែង និងផ្លាស់ប្តូការគ្រប់គ្រងប្រទេសតាមបែបយោធា។ ប៉ុន្តែគេបានព្រមានថា ចំពោះអ្នកដឹកនាំអេហ្សីបនៅពេលខាងមុខនេះ។ ការលាលេងពីដំណែងរបស់លោកមូបារ៉ាក់បានផ្អើលអោយក្រុមហ៊ុនប្រេងនៅទីក្រុងញូវយកដំលាក់តំលៃនៅត្រឹម ៨៥ ដុល្លា​ ក្នុងមួយបារេល ប្រហែល ២៩០០​ រៀលក្នុងមួយលី​ត្រ។

ថ្វីបើការចំនេញល្មមនោះ ក្រុមហ៊ុន The Dow and The S&P ឡើងដល់៥០០ នៅពេលបិទទ្វា ជាកំរិតខ្ពស់របស់គេតាំងពី ខែមិនថុនាឆ្នាំ២០០៨ ខណៈពេលដែលក្រុមហ៊ុន Nasdaq បានកើងឡើងខ្ពស់តាំងពី ខែវិច្ឆការ ឆ្នាំ២០០៧​ មកម្លេះ។​ ក្រុមហ៊ុន Dow កើនឡើង​ ១.៥ ភាគរយសំរាប់អាទិត្យនេះ។ សមាសធាតុក្រុមហ៊ុន Dow អាហាមានឈ្មោះថាក្រាហ្វ បានធ្លាក់តំលៃ ១.៤៥ ភាគរយ ស្មើនឹង ៣០.៦៦ ដុល្លាក្នុងមួយប័ណភាគហ៊ុន ដែលតំលៃចុះថោកធ្វើអាយមានការខកខាននូវប្រាក់ចំនេញ។ Kraft Foods ជាក្រុមហ៊ុនជាក្រុមហ៊ុនអាហារនិងសេវាកម្ម អាហារ រាប់បញ្ចូលទាំង​ ក្រុមហ៊ុន Pepsi​ និង MacDonald’s បានព្រមានពីផលប៉ះពាល់តំលៃទំនិញ។ ទីផ្សារបានកំណត់ជំហរដោយប្រយ័ត្ន ដើម្បីចេញនូវគំរោងរបស់សេតវិមានសំរាប់ឧស្សាហកម្មលក់ផ្ទះ រួមបញ្ចូលទាំង ខ្សែកោងខ្ចីលុយរដ្ឋទិញផ្ទះ មាន Fannei Mae and Freddie Mac, ដែលបានអះអាងការលក់មានរយះពេល៤០ឆ្នាំ៕