jump to navigation

យូអិនអំពាវនាវសំរាប់ការបញ្ឈប់សង្រ្គាម February 16, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
trackback

បាងកកៈ តាមប្រភពពត៍មានក្នុងស្រុករបស់ថៃមួយ បានដកស្រង់សម្តីក្នុងអង្គប្រជុំដូចខាងក្រោម៖

កាសីតៈ យូអិន អ្នកមិនត្រូវទាក់ទងរឿងក្តីកម្ពុជាទេ

យូអិនៈ ខ្ញុំត្រូវតែទាក់ទង ពីព្រោះកម្មុជាអំពាវនាវសុំការអន្តរាគមន៍ពីខ្ញុំ

កាសីតៈ ទេ អ្នកមិនត្រូវទាក់ទងនឹងរឿងនេះទេ ពីព្រោះកម្ពុជាអាចដោះស្រាយជំលោះដោយ

ទេ្វភាគីបាន

ហោណាំ ហុងៈ កុំជឿលោកកាសីត យូអិន ឥលូវគ្មានការពិភាក្សាជាទេ្វភាគីទៀតទេ

អាស៊ានៈ ឥលូវខ្ញុំនឹងកោះហៅជាបន្ទាន់មួយគ្រប់នាយករដ្ឋមន្រ្តីទាំងអស់ក្នុងអាស៊ានដើម្បី                                                              ដោះស្រាយបញ្ហាកម្ពុជាថៃ

យូអិនៈ អូខេ អាស៊ាន អ្នកឯងធ្វើរឿងហ្នឹងទៅខ្ញុំគាំទ្រ ប៉ុនែ្តឥលូវខ្ញុំចេញសេចក្តីថែ្លងការអំពីការ បញ្ឈប់សង្រ្គាមជាអចិន្ត្រៃ

កាសីតៈ ទេ! ទេ! យូអិន អ្នកមិនចាំបាច់ចេញសេចក្តីថែ្លងការអ្វីទាំងអស់

ហោណាំ ហុងៈ វាជារឿងត្រឹមត្រូវ យូអិន ដែលអ្នកសំរេចចិត្តសេចក្តីថែ្លងការ វាជាអ្វីដែលខ្ញុំ             ចង់បាន។

ក្រុមព្រឹក្សាសន្តិសុខអង្ការសាហប្រជាជាតិ បានអំពាវនាវអោយមានការបញ្ឈប់សង្រ្គាមជាអចិន្រ្តៃមួយ រវាងថៃនិងកម្ពុជា បន្ទាប់ពីបានផ្ទុះដែលធ្វើអោយមានមនុស្សស្លាប់ កាលពីអាទិត្យមុននៅចំនុចព្រះវិហ៊ាហិនឌូមួយ។

លោកប្រធានក្រុមព្រឹក្សា Maria Luiza Ribeiro Viotti នៃប្រទេសប្រេសីលបានធ្វើការអំពាវនាវ អោយមានការបញ្ឈប់សង្រ្គាម បន្ទាប់ពីពិភាក្សាជាមួយក្រសួងការបរទេសកម្ពុជា ថៃ និងឥណ្តូណេសី  មានបំណងដើម្បីសំរបសំរួលរឿងជុំលោះនោះ។  សមាជិកក្រុមព្រឹក្សាសន្តិសុខជំរុញអោយភាគីទាំងសងខាងបញ្ចប់សង្រ្គាមជាអចិន្រ្តៃ ហើយនឹងបញ្ចប់ប្រតិ្តការណ៍សិកដោយពេញលេញ

លោកស្រី Viotti បាននិយាយថា សមាជិកក្រុមព្រឹក្សា សំដែងនូងក្តីព្រួយបារម្មណ៍ខ្លាំង ទៅលើការប៉ះគ្នានោះ ហើយបានអំពាវនាវអោយភាគីទាំងសងខាងមានការអត់ធ្មត់ខ្លាំង ជាសវាងការបង្ករអោយមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

ក្រសួងការបរទេសកម្ពុជាលោកហោ ណាំហុង ទៅប្រជុំស្តីដើម្បីស្វែងរកកិច្ចព្រមព្រាងឈប់បាញ់គ្នា ខណៈពេលដែលលោកកាសីតក្រសួងការបរទេសថៃទទួចសុំអោយភាគីទាំងពីរដោះស្រាយជំលោះដោយខ្លួនឯង។​ ក្រសួងការបទេសឥណ្តូនេសីលោក Marty Natalegwa ជាអ្នកដែលបានព្យាយាមសំរបសំរួលជំលោះ ហើយក៏ចូលរួមចំណែកផងដែរនៅក្នុងប្រជុំក្រុមព្រឹក្សាសន្តិសុខ។ ប្រទេសអសីអាគ្នេយ៍ពីរនេះបន្ទោសគ្នាទៅវិញទៅមកលើវិបត្តិបានកើតឡើង ដែលធ្វើអោយមនុស្សយ៉ាងតិច១០នាកស្លាប់ រាប់បញ្ចូលទាំងខាងកម្ពុជាមាន៧នាក់ស្លាប់ នៅក្នុងការប៉ះគ្នាដោយប្រើអាវុធធនធ្ងន់កាលពីសប្តាហ៍មុន។ គេបានបាញ់គ្នាទៅលើតំបន់ព្រំដែនព្រះវិហ៊ារ ត្រង់ចំនុចខ្ពង់រាបនៃសំណង់បាក់បែកតាំងពីសតវត្សរ៍ទី១១ ជារបស់កម្ពុជា ប៉ុន្តែគេដាក់ជាបិតិកភ័ណពិភពលោក។​ មានការខឹងសំបាពីជាតិសាស្រ្តជិតខាងរបស់ខ្លួន នាំអោយថៃក្លាយជាជនជាប់ចោតពីបទ ធ្វើសង្រ្គាមរាតត្បាត។ កម្ពុជានឹងប្តឹងទៅអង្កការសាហប្រជាជាតិ អោយជួយបញ្ឈប់សង្រ្គាម រវាងប្រទេសជាតិពីរនេះ។

នៅថៃ្ងសៅរ៍ អាទិត្យមុននេះ លោកនាយករដ្ឋមន្ត្រីថៃ អាប់ភីសី វិចាជីវា បាននិយាយថា ក្រសួងការបរទេសរបស់គាត់សុំទទួចអោយមានការដោះស្រាយវិបត្តិដោយយកមូលដ្ឋាទ្វេភាគីមិនចាំបាច់អ្នកខាងក្រៅធ្វើការអន្តរាគមន៍ទេ។ លោកអាប់ភីសីតបាននិយាយនៅក្នុងទូរទស្សន៍ប្រចាំសប្តាហ៍មួយថា យើមានទំនុកចិត្ត យើងអាចពន្យល់បាន ការអះអាងរបស់កម្ពុជាគឺខុស។ កម្ពុជាកំពុងអំពាវនាវអោយមានការធ្វើអន្តរាគមន៍ពីភាគីទបី យូអិន និងកងកំលាំងរក្សាសន្តិភាព។ ថៃនឹងអំពាវនាវអោយមានការពិភាក្សាទ្វេភាគី។

លោកនាយករដ្ឋមន្រ្តីបានប្តឹងទៅ​ Unesco ដើម្បីបង្ហាញពីការហិនហោចរបស់ប្រាសាទ តំណាងភាពអស្ចារ្យនៃស្នាដៃស្ថាបយ្យករបុរាណខ្មែនៃអង្គរកម្ពុជានៅខាងក្រៅប្រទេស ជាតំបន់បិតិកភ័នពិភពលោក បើទោះបីជាទីនោះមានជំលោះក៏ដោយ។ ការកាត់ក្តីរបស់តុលាការអន្តរជាតិក្នុងឆ្នាំ១៩៦២ ដែលប្រាសាទជារបស់កម្ពុជា ប៉ុនែ្តប្រទេសទាំពីអះអាងថាទឹកដី៤.៦គីឡូមែត្រជារបស់ខ្លួន។

លោកកុយកួងជាអ្នកនាំពាក្យរបស់កម្ពុជាបាននិយាយថា សង្រ្គាមមិនបណ្តាលមកពីការចុះបញ្ជីប្រសាទនោះទេ គឺការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា។ ពួកគេមិនត្រឹមតែចង់បានទឹកដីទេ ថែមទាំងប្រាសាទក៏ចង់បានទៀត។

លោកបានគីមូនជារដ្ឋលេខាធិការអង្កការសាហប្រជាជាតិ បាននិយាយតាមទូរស័ពជាមួយមេដឹកនាំកំពូលរបស់ប្រទេសទាំពីរ ដើម្បីពិនិត្យមើលការស្នើសុំរបស់គាត់ម្តងទៀតជួយពូកគេក្នុងការជួយចរចា។

ក្រុមព្រឹក្សាសន្តិសុខសំរាប់ផ្នែកមួយរបស់គេបាននិយាយថា វានឹងត្រូវបានគេរាបចំជួបប្រជុំលើវិបត្តិនេះ ប៉ុន្តែគេចង់ចំណាយពេលអោយបានច្រើនសំរាប់ការសំរបសំរួលមួយធ្វើដោយប្រទេសឥណ្តូនេសី ជាប្រធានសមាគមន៍អាសី។

%d bloggers like this: