jump to navigation

ជប៉ុនបានធ្លាក់ដំណែងជាមហាអំណាចសេដ្ឋកិច្ច February 15, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
trackback

តូក្យូៈ ជប៉ុនបានធ្លាក់មកត្រឹមចំណាត់ថ្នាក់ទីបីក្នុងចំណោមប្រទេសមហាអំណាចពិភពលោក គឺបានដើក្រោយប្រទេសចិនមួយចំហៀនទៅហើយ បើយោងតាមតួលេខរបស់រដ្ឋាភិបាលជប៉ុនចេញនៅថៃ្ង ច័ន្ទនេះ (សូមរងចាំអានពត៍មានលំអិតនៅពេលបន្ទាប់ទៀត)

ខុដការល័យគណរដ្ឋមន្ត្រីជប៉ុនបានចេញនូវរបាយការចំសុបក្នុងស្រុកសំរាប់ឆ្នាំ២០១០។ សេដ្ឋកិច្ចជប៉ុនមានតំលៃ ៥.៤៧៤២ លានលាន ឯចិនវិញមាន ៥.៨៧៨៦​ លានលាន។

សេដ្ឋកិច្ចជប៉ុនបានកើនឡើងត្រឹម ៣.៩​ ភាគរយក្នុងឆ្នាំ២០១០ ដោយយោងតាមពត៍មានពីរដ្ឋាភិបាល។ ចិនវិញកើនឡើងច្រើនជាង​១០ ភាគរយ។ ខណៈពេលប្រទេសចិនមានសន្ទសកើនឡើងខ្លាំង ជប៉ុនបានព្យាករណ៍ថាចិននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកធំជាងគេក្នុងរយះពេលតិចជាង២០ឆ្នាំ។

ចិនបានពង្រីកឧស្សាហកម្មក្នុងស្រុកនិងហេដ្ឋារចនាសម្ព័ន ជំរុញអោយមានសន្ទុះនាំចេញច្រើន។ សាជីវកម្មពហុតោភាគី(ប្រទេសច្រើន)​ បានពង្រីកនៅក្នុងប្រទេសចិន ពីព្រោះគេទទួលបានអថប្រយោជន៍ពីកំលាំងពលកម្មថោក។

ខណៈពេលនេះ ជប៉ុនបានគាំង ហើយមានបរិត្តផរណាពីរចំនុច។ គោលការសេដ្ឋកិច្ចផែនការបានបាត់បង់នូវការវិលជុំច្រកទ្វាប្រទេស ជាមួយនឹងការជ្រើសរើសនាយករដ្ឋមន្ត្រី៦នាក់ក្នុងរយះពេល៥ឆ្នាំកន្លងទៅនេះ។ ក្រលេកមើលទៅប្រទេសជប៉ុនបន្តទៀត ការកើនឡើងនៃមនុស្សចាស់ច្រើនជាអត្រាបង្កកំនើត។ ចំពោះបញ្ហាបំណុលវិញ ជប៉ុនបានប្រឹងប្រែងយ៉ាងបម្រះននៀលដើម្បីកាត់បន្ថយអត្រាបំនុលធៀបនឹងផលិតផលសរុបក្នុងស្រុក វាជិត២០០​ ភាគឯណោះ ជាចំនួនខ្ពស់បំផុតក្នុងពិភពលោកក្នុងចំនោមប្រដែលបានអភិវឌន។

ចំនូលសរុបសំមនុស្សម្នាក់គិតជាមធ្យមរបស់ប្រទេសជប៉ុនប្រហាក់ប្រហែល ៤០,០០០ ដុល្លាឯចិនវិញបានត្រឹមតែ ៤,៥០០ ដុល្លា។ កំរិតជីវភាពក្នុងការរស់របស់ប្រជាជនប្រទេសទាំងពីរមានកាខុសគ្នាឆ្ងាយនៅឡើយ។

%d bloggers like this: