jump to navigation

យំលិចផែនដី របស់ហង្ស អច្ឆរិយ០០៩ February 15, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
trackback

មិត្តអ្នកអានប្រហែលជាមិនធ្លាប់បានដឹង ឬក៏ជ្រាទេ អំពីក្តីសោកសង្រេងរបស់នារីម្នាក់នៅក្នុងទឹកដីខេត្តពោធិសាតិ៍។ ឈឺចាប់ប៉ុណ្ណាទៅ? ឈឺចាប់ដោយសាររឿងអ្វី? ដែលបណ្តាលអោយនារីជនបទរបស់យើងម្នាក់នេះ សំរក់ទឹកនេត្រាស្ទើលិចផែនពសុធាទៅហើយ ចុះហេតុអ្វីក៏គ្មាននណាចេញមុខមកធ្វើការអន្តរាគម៌អញ្ចឹង? ការឈឺចាប់ប្រេះឆាដោយសារចាញ់ក្តីក្នុងរឿងស្នេហា មានតែធម៌អាទេដែលអាចផ្សះផ្សារបួសនាងបាន។ ហង្ស អច្ឆរិយ០០៩ ជាសាក្សីវ័យក្មេងដ៏សង្ហាមួយរូបដែលអាចបកស្រាយរឿងរាវទុកសោកមួហ្មងទាំងប៉ុន្មានរបស់នាងទៅប្រិយមិត្តបាន៖

“ស៊ីណាជាកូនស្រីពៅគេបង្អស់​​ នៅក្នុងត្រកូលកសិករស្រុកស្រែដ៏កំសត់នៅក្នុងភូមិមួយ​នាខេត្តពោធិសាតិ៍។​បងប្រុសបងស្រីរបស់មាណវី​  ពួកគេមានគូរស្រករហើយបែកទៅរស់នៅឯខេត្តក្រុងផ្សេងៗអស់។  ដូច្នេះ​  ក្រោយពី់បិតារបស់កញ្ញាទទួលមរណភាពបាត់ទៅ  ស៊ីណារស់នៅតែពីរនាក់ម្តាយណង់ៗយ៉ាងលំបាកអស្ចារ្យមួយរបរកសិកម្ម ។ រាល់ថ្ងៃ  គ្រប់កិច្ចការស្រែចំការទាំងអស់បានធ្លាក់មកលើនាងនិងម្តាយមេម៉ាយទាំងស្រុង ។  អ្នកស្រុក អ្នកភូមិ ប្រុសស្រី  គេមានចិត្តអាណិតអាសូរប្រាណស្រីខ្លោចចិត្ត  នៅពេលដែលឃើញនាងភ្ជួរ ​រាស់ដឹកកណ្តាប់ម្តងៗ…ដោយខ្លួនឯងបែបនេះ ។

ក្រោមដួងខែដ៏ស្រងេះស្រងោចនេះ  នារីដេកអោបខ្នើយថ្ងួចថ្ងូរលាន់រហឹស…មមើមមាយក្តុកក្តួល  អួលអាក់តែម្នាក់ឯងប្រណាំងជាមួយសំលេងមៀម  មុំ  គូក គ្រួចថា៖

_ ឱ!ប្រុសភ្នំពេញ…ឱ!ប្រុសទីក្រុង…តើបងមានគូរហើយឬនៅ?បើនៅ  បុប្ផាផ្កាម្អមមួយទងនេះសូមដកឬសផ្ញើរប្រាណលើថូរមាសរបស់បងហើយ។ឱ!តើក្លិនថ្ពាល់ប្រុសបងមានរសជាតិយ៉ាងវិសេសវិសាលយ៉ាងណាទៅហ្ន៎?បើរូបប្រុសបងស្អាតប៉ុនហ្នឹងទៅហើយ។នេះឬដែលគេហៅថាចិត្តដែលស្នេហ៍នោះ?ខ្ញុំមិនដឹងថាការដែលខ្ញុំខំលួចស្រឡាញ់បង  វាខុសឬយ៉ាងណានោះទេ?គឺខ្ញុំដឹងតែម្យ៉ាងថាពិតជាស្រឡាញ់បង!ស្រឡាញ់ហួសពីការថ្លែង…។

“សូមរងចាំជួយជាវ ប្រលោមលោកសេ្នហាបស់ ហង្ស អច្ឆរិយ០០៩ ដែលនឹងបោះពុម្ភផ្សាយលក់នាពេលឆាប់ៗខាងមុខនេះហើយ”

%d bloggers like this: