jump to navigation

ការជួបជុំដ៏ធំមួយនឹងកើតឡើងនៅថ្ងៃ ១២​ មិនា February 21, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
trackback

បាងកកៈ យោងតាមប្រភពពត៍មានពីកាសែតជាតិថៃក្នុងស្រុកបានចុះផ្សាយនៅថ្ងៃអាទិត្យ  លោក Jatuporn Promphan ជាមេដឹកនាំក្រុមអាវក្រហម បានប្រាប់កាលពីម្សិលមិញថា មានក្រុមបាតុកម្មអាវក្រហម​ ២ម៉ឺនអ្នកនឹងជួបជុំគ្នានៅថ្ងៃទី ១២ មិនា ប្រសិនបើកាឃុំឃាំងពួកអាវក្រហមរាប់រយអ្នក និងមេដឹកនាំទាំង៧នាក់របស់គេមិនត្រូវបានគេធានាអោយនៅក្រៅឃុំនៅអាទិត្យក្រោយនេះ។

គាត់បានបញ្ជាក់ថា ១២​ មិនា ជាសញ្ញានៃការចាប់ផ្តើមជួបជុំគ្នារបស់ក្រុមអាវក្រហមកាលពីឆ្នាំមុនដែលបញ្ចប់ដោយអំពើកុបកម្មហិង្សាមានមនុស្ស៩១ស្លាប់និងច្រើនជាង១០០០នាក់ត្រូវរងរបួស។ ការជួបជុំដ៏ធំមួយនេះអាចធើ្វតាមវិធានការ ១៩ ឧសភា ប្រសិនបើស្ថានការណ៍នៅដូចមុនដដែល។ Jatuporn បានប្រាប់ទៅហ្វូងមនុស្សនៅឯRatchaprasong កាលពីម្សិលមិញដោយសំលេងខ្លាំងៗថា ប្រសិនបើពួកគេ ”ក្នុងគុក” គ្នានភស្តតាងដើម្បីបញ្ជាក់។

ក្រុមអាវក្រហមត្រូវមូលផ្តុំជាដំបូងនៅ Rathaprasong បន្ទាប់ធ្វើដំនើរទៅតុលាការកំពូលក្បែរ Royal Lawn  ហើយបញ្ចប់នៅវេលារំលងអាធ្រាតនៅឯបូជនីស្ថានប្រជាធិបតេយ្យ។

Jatuporn អះអាងថា គាត់ជឿជាក់ថា នាយករដ្ឋមន្ត្រីអាប់ភីស៊ីតនៅតែជាជនជាតិអង្លេស ហើយអាចកាត់ក្តីឧក្រិតកម្មអន្តរជាតិ ប្រឆាំងនឹងមនុស្សជាតិ។ ឯកសារនេះរាបចំដោយលោករ៉ូប៊ឺត ជាមេធាវីរបស់ក្រុមអាវក្រហម។

លោក Jatuporn បាននិយថា ក្រុមស្របច្បាប់របស់យើងពិនិត្យសញ្ជាតិរបស់អាប់ភីស៊ីតនៅចក្រភពអង្លេសហើយ។ អាប់ភីស៊ីតកើតនៅឆ្នាំ១៩៩៤​ រដ្ឋ Newcastle ហើយគាត់អះអាងបន្តថា គ្មានភស្តតាងណាមួយដែលអាប់ភីស៊ីតបោះបង់ចោលសញ្ជាតិអង្លេស។ គាត់និយាយទៀតថា អ្នកដែលកើតក្នុងចក្រភពអង្លេសមុនឆ្នាំ១៩៨៣ ក្លាយជាជនជាតិអង្លេសដោយស្វ័យប្រត្តិ។

នៅ Ratchaprasong, លោកJatuporn បានប្រាប់ក្រុមអ្នកប្រឆាំងថា អំឡុងពេលនៃការវែកញែកទិទានខាងមុខនេះ លោកនឹងថ្លែងការណ៍លើឧក្រិតកម្មដុតបំផ្លាញ នៅខាងក្រោយការឆេះមួយក្បែរ អាគារ Central World  និង Central World ​ បន្ទាប់ពីវិធានការ ១៩ ឧសភា។ តើសត្វតេច្ឆានប្រភេទណាទៅដែលដុតបំផ្លាញអាគារ Central World ? ពួកយើងត្រូវបានគេបាញ់សំលាប់ ហើយរដ្ឋាភិបាលនៅមិនទាន់បានចោទប្រកាន់អ្នកដុតបំផ្លាញអាគារទាំងនោះឡើយ។ គាត់បានបន្ថែមទៀតថា ប្រជាជនអាចនឹងដឹងពត៍មានលំអិតអំឡុងពេលការពីភាក្សាវេកញេករបស់សភាជាមួយនឹងសេចក្តីថ្លែងការណ៍ផ្សេងទៀតនៃការបង្រ្កាបដ៏ធ្ងន់ធ្ងររបស់រដ្ឋាភិបាល។

កាលពីថ្ងៃត្រង់ម្សិលម៉ិញនេះ អ្នកកាន់ទុក្ខនៃសាច់ញាតិ៦នាក់របស់គេបានស្លាប់ននៅវិហ៊ារ Pathum Wanaram  ហើយបានរៀបផ្តាកុលាបនៅក្បែរកន្លែងដែលជនរងគ្រោះត្រូវបានគេបាញ់សំលាប់។ មេដឹកនាំក្រុមអាវក្រហម បាននិយាយទាមទាដើម្បីបះបោ​ រួមទាំងការផ្តាស់ប្តូរវរបុរសចាស់របស់គាត់។

អស់រយះពេលមួយម៉ោងដែលម៉ូតូរបស់ក្រុមអាវក្រហមធ្វើដំនើរយឺតៗតាមផ្លូវ Phetchburi ទៅតុលាការកំពូល ហើយបន្តទៅបូជនីកិច្ចប្រជាធិបតេយ្យ។ ព្យុហយាត្រាដឹកនាំដោយក្រុមអាវក្រហម បានស្រែកនិងចុចស៊ីហ្លេ។ ក្រុមមេដឹកនាំបានបញ្ជាក់ពីកន្លែងកើតហេតុការណ៍នៅតាមផ្លូវនោះ ហើយបានធ្វើដំណាក់នៅក្បែរតុលាការកំពួល ម្ចាស់ម៉ូតូខ្លះស្ទះចរាចរ អន់ចិត្តចុចស៊ីផ្លេរបស់គេត្រលប់វិញ។

នៅខាងក្រៅតុលាកំពូល លិខិតស៊ីញេដោយ ជនជាប់គុកទាំង៧នាក់របស់ក្រុមអាវក្រហមត្រូវបានគេអាន។ គេបានសួរពីភាពយុត្តិធម៍ ដែលមិនអនុញ្ញាតអោយពួកគេនៅក្រៅឃុំ ខណៈដែលមេក្រុមអាវលឿងដឹកនាំសភារដ្ឋាភិបាលត្រូវបានគេអនុញ្ញតិអោយនៅក្រៅឃុំ។

%d bloggers like this: