jump to navigation

រូបបិយប័ណ្ណចិនឈានមុខគេទីពីរ February 14, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
trackback

សៀងហៃ−ឥលូវនេះចិនបានដើហួសប្រទេសជប៉ុនទៅហើយដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីអាមេរិក។​ ប្រទេសចិនកំពុងពិចារណាជំហ៊ានបន្ទាប់ជាប្រទេសដែ​លមានឥទ្ធិពលលើលោក គឺធើ្វអោយលុយយ័ន្តក្លាយជារូបិយប័ណសាកល។

ក្រុមហ៊ុនអាមេរិកកាំងមួយចំនួនដែលធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនម៉ាក់ដូណាល់ បានធ្វើរបាយការណ៍ហិរញ្ញវត្ថុក្នុងតំបន់របស់ខ្លួន ដោយលក់ប័ណភាគហ៊ុនជាលុយយ័ន្ត។ គ្មានអ្នកណាមួយបានរំពឹងថាវានឹងកើតឡើងយ៉ាងឆាប់ដូចនេះទេ។ សួម្បីតែរដ្ឋាភិបាលចិនក៏ប្រយត្ន័ការបង្កើតទីផ្សារសេរីដែលបណ្តាអោយលុយយ័ន្ត ជំនួសដោយ ដុល្លា និងលុយយេនជប៉ុនវិញ។

កាលពីឆ្នាំទៅមិញ ទីក្រុងប៉េកាំងបានបាត់បង់ជាលំដាប់នូវការគ្រប់គ្រងរូបិយប័ណ្ណ។ ជាឧទាហរណ៍ៈ ក្រុមហ៊ុនអាមេរិកកាំងដូចជាម៉ាក់ដូណាល់ និងខេបធឺភីលើ បានធើ្វគំរោងវិនិយោកក្នុងប្រទេសចិន ដោយលក់លុយយ័ន្ត​ ក្នុងទីក្រុងហុងកុង។​​​​​​​​​​​​​​​​​ រីឆាតឡាវិន ជាក្រុមនាយកនៅខេតធឺផីលើ បាននិយាយថា ការផ្តល់អោយទឹកប្រាក់ចំនួន១៥០លានដុល្លាហុងកុងរបស់ក្រុមហ៊ុនគាត់ កាលពីខែវិច្ឆការកន្លងទៅមានតំលៃថោកជាងការបោះលនក្នុងប្រទេសចិន រឺក៏មានការហូរចូលលុយដុល្លាច្រើន ហើយក៏ប្តូលុយដុល្លាទាំងនោះទៅជាលុយយ័ន្តវិញ។ ការចេញប័ណ្ណលក់ គឺដើម្បីវិនិយោកទៅលើអចលនទ្រព្យក្នុងប្រទេសចិន។

វាជាការជោកជ័យមួយនៃការលក់ប័ណ្ណនោះ លោក លាវិន បាននិយាយថា ពីមុនប្រតិបត្តការណ៍វិនិយោគរបស់យើង ដោយប្រើជាលុយដុល្លា ហើយប្តូរទៅជាលុយយ័ន្តវិញ។

ឥលូវនេះ នៅក្នុងប្រទេសរូស្សី វៀតណាម ថៃ ដែលបានធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសចិន ត្រូវបានគេកំណត់ជាលុយយ័ន្ត។​ ដូច្នេះដៃគូរពាណិជ្ជកម្មរបស់គេមិនចាំបាច់ដូចុះដូឡើងជាមួយនិងលុយដុល្លាទេ។ អ្នកបញ្ជាកម្មវិធីយន្តហោះម្នាក់ បានអនុញាតអោយក្រុមហ៊ុនរូសី្ស ដូចជា ស៉្បតមាស្ទើ ជាអ្នកលក់រាយក្នុងទីក្រុងមូសស្គូ ដោយទិញ និងលក់ជាលុយយ័ន្ត។ ចំណែកឯនៅក្នុងទីក្រុងយូវយកវិញ រដ្ឋាភិបាលចិនបានបើកអោកាសអោយការ​វិនិយោគសាខាធនាគាររបស់ចិនទទួលដាក់សាច់ប្រាក់ជាលុយយ័ន្ត ដែលផ្តល់អោយអ្នកដាក់លុយនៅក្រៅប្រទេសចិនដើម្បីកំណត់រូបិយប័ណ្ណមួយដែលរំពឹងជាសកលថានឹងតំកើងលុយយ័ន្ត​ ប្រឆាំលុយដុល្លាសំរាប់រយះពេលប្រាំឆ្នាំខាងមុខ។ ទាំងនេះជាការតំកើងលុយយ័ន្តជាលក្ខណៈសកល។ អត្រាប្តូរប្រាក់នៅថៃ្ងព្រហស្បតិ លុយយ័ន្តបានធើ្វពាណិជ្ជកម្ម ក្រោម៦.៥៩ ធៀបទៅនឹងដុល្លាអាមេរិក។​ ជាកំរិតមួយដែលអ្នកជំនាញជាច្រើននិយយាយថារូបិយប័ណរបស់ចិនបានធ្លាក់ចុះ ជាលទ្ធផលនៃកិច្ចប្រឹងប្រែងអន្តរាគមន៍របស់ទីក្រុងប៉េកាំង។ កាលពីប្រាំឆ្នាំមុន លុយយ័ន្តបានធើ្វពាណិជ្ជកម្មស្តួចស្តើងជាង៨បើប្រៀបទៅនឹងដុល្លា។

ទីបំផុត ចិនបានព្យាយាមជំរុញអោយលុយយ័ន្តដើតួរជាសកល។ អ្នកវិភាគជាច្រើននិយាយថា ប្រសិនបើការផ្លាស់ប្តូនោះជោគជ័យ អាចធ្វើអោយមានឥទិ្ធពលខ្លាំងដែលប៉ះពាល់ទៅលើទីផ្សារហិរញ្ញវត្ថុបរទេស​​ ហើយពេលនោះលុយយ័ន្តចាប់ផ្តើមលើសលប់លុយដុលា្ល។ ទីក្រុងប៉េកាំងអាចទទួលបានគុនបការៈដោយយថាហេតុ ដូចជា បំណុលការវិនិយោកចុះថោក។​ ហើយត្រូវបានគេទទួលស្គាល់លុយរបស់ខ្លួនជារូបិយប័ណសកល។

ការចង់បានរបស់អ្នកវិនិយោគ អោយប្រទេសចិនមានរីកចំរើននៅខណៈពេលមួយ ដែលអាចគ្រប់គ្រងយ៉ាងងាយទៅលើលុយយ័ន្ត ហើយផ្តល់ភាភងាយស្រួលក្នុងការវិនិយោគដោយផ្ទាល់ជាលុយយ័ន្តសុទ្ធ។

ការនាំចេញ និងនាំចូល អាចកាត់បន្ថយហានិភ័យនៃការឡើងចុះតំលៃរូបិយប័ណ ដោយកំណត់យកលុយយ័ន្តក្នុងការធ្វើពាណិជ្ជកម្ម ជាជាងលុយដុលា្ល រឺលុយអឺរ៉ូ។

លោកសាស្រ្តចារ្យ ម៉ាន់ដៀលបាននិយាយក្នុងសារមួយតបទៅនឹងសំនួរថា លុយយ័ន្តវាហាក់បីដូចជាក្លាយទៅជារូបិយប័ណបំរុង សំរាប់ប្រើជាសកលនៅថៃ្ងអនាគត បើទោះបីជាររដ្ឋាភិបាលចិនមិនបានធ្វើអ្វីសោះចំពោះវា។ គាត់បានកត់ចំនាំថា លុយយ័ន្តបានក្លាយជារូបិយប័ណ​នៅក្នុងតំបន់អាសីអាគ្នេយ៍រូចទៅហើយ ដែលប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏មានអំណាចទៅលើប្រទេសជាច្រើន។​ គាត់បាននិយយាយទៀតថា ប្រសិនបើចិន ដំនើរការទីផ្សារសេដ្ធកិច្ចរបស់ខ្លួន ដោយលប់បំបាត់រូបិយប័ណ្ណបរទេស នោះវឌនភាពរបស់យ័ន្ត ត្រូវបានគេអះអាងថា​នឹងក្លាយជារូបិយប័ណសលកយ៉ាងប្រាកដ។

ប៉ុនែ្តការដាស់តឿនរបស់អ្នកវិភាគមួយចំនួនបានអោយដឹងថា យ័ន្តនៅឆ្ងាយណាស់ក្នុងការប្រកួតប្រជែងយកឈ្នះលុយដុលា្លដែលជារូបិយប័ណនាំមុខគេលើពិភពលោក។ ចំនុចមួយដែលត្រូវគិត ចិនត្រូវតែអះអាងទៅលើអ្នកវិនិយោកថា ប្រព័ន្ធគោលនយោបាយរបស់ខ្លួនមានភាពនឹងនរ​ ដែលធ្វើអោយសេដ្ធកិច្ចនៅតែដំនើរការទៅមុខជានិច្ច។ បើក្រលេកមើលការលូតលាស់របស់ចិនកាលពី៣០ឆ្នាំមុនវិញ ចិននៅក្រនៅឡើយបើប្រៀបធៀបទៅសាហរដ្ធអាមេរិក ជប៉ុន ឬសហគមន៌អឺរុប។

លោកអាលបឺតខាយដៀលជាអ្នកជំនាញរស់ចិននៅវិទ្យាស្ថានគោលការណ៍សារធារណៈនៃសាកលវិទ្យាល័យចជថោនក្នុងទីក្រុងវ៉ាសីនតោនបាននិយាយថា ឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក របស់លុយយ័ន្ត​​នៅឆ្ងាយនៅឡើយ។ ប្រជាជននឹងទុកលុយយ័ន្ត ច្រើន​ ប៉ុនែ្តវាតិចជាងមួយទស្សវរ៌ ឬពីរទស្សវរ៌ រងចាំលុយយ័ន្តក្លាយជារូបិយប័ណនាំមុខគេនៅលើលោក។

ចិនគឺជាអ្នកនាំចេញធំជាងគេថ្នាក់ពិភពលោក ហើយក៏ជាគោលដៅធំបំផុតសំរាប់វិនិ យោគទន់បរទេស ប៉ុនែ្តរដ្ឋាភិបាលចិននៅតែត្រួតពិនិត្យយ៉ាងតឹងតែងបំផុតទៅលើរូបិយប័ណរបស់ខ្លួន ប្រព័ន្ធធនាគារ និងលំហូរសាច់ប្រាក់ចេញចូល៕

%d bloggers like this: