jump to navigation

ស្តុករបស់អាមេរិកឡើងថៃ្លបន្ទាប់ពីមូបារ៉ាក់ February 14, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
add a comment

ញូវយៈតំលៃស្តុករបស់អាមេរិកបានឡើងខ្ពស់ល្មមនៅថៃ្ងសុក្រនៅពេលដែលអ្នកវិនិយោកបានស្វាគមន៍ការចុះចេញពីដំណែងរបស់លោកមូបារ៉ាក់ដែលជាប្រធានាតិបតីអេហ្សីប ប៉ុនែ្តគេព្រួយបារម្មណ៍ទៅលើភាពមិនច្បាស់លាស់នៃការផ្លាស់ប្តូកំលាំងយោធា។

ឧស្សាហកម្ម ដោនជន បានកើនឡើងជាមធ្យម ៤៣.៩៧​ ពិន្ទុ ស្មើនឹង ០.៣៦ភាគរយ ដើម្បីបញ្ចប់នៅ ១២,២៧៣.២៦. ខណៈពេលដែលមូលដ្ឋានគ្មានកំណត់ របស់ S&R 500 Index  កើនឡើង ៧.២៨ ពិន្ទុ ស្មើនឹង ០.៥៥ ភាគរយ ទៅនឹង ១,៣២៩.១៥.។ ចំណែក The tech-heavy Nasdaq បន្ថែម ១៨.៩៩ ពិន្ទុ ស្មើនឹង ០.៦៨ ភាគរយ ទៅនឹង ២,៨០៩.៤៤. The Wall Street indexes ឯណេះវិញបានត្រលប់ទៅបើកលក់លើទឹកដីមានជំលោះ ដែលគេគាំទ្រនូវការលាឈប់ពីដំណែងរបស់លោកមូបារ៉ាក់ ក្នុងការវិនិយោកពាក់កណ្តាថ្ងៃមួយ។

លោកឆាល សាក់វាប ជាអ្នកវិភាគសេដ្ឋកិច្ចកត់ចំណាំទៅលើអិថិជនថា ស្តុកចុះថោកក្នុងអាទិត្យនេះ នៅពេលដែលអ្នកវិនិយោគស្វាគមន៍ការបញ្ជប់នូវឥទ្ធិពលមួយទៅនឹងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសអេស្សីប បន្ទាប់ពីចុះចេញពីដំណែង និងផ្លាស់ប្តូការគ្រប់គ្រងប្រទេសតាមបែបយោធា។ ប៉ុន្តែគេបានព្រមានថា ចំពោះអ្នកដឹកនាំអេហ្សីបនៅពេលខាងមុខនេះ។ ការលាលេងពីដំណែងរបស់លោកមូបារ៉ាក់បានផ្អើលអោយក្រុមហ៊ុនប្រេងនៅទីក្រុងញូវយកដំលាក់តំលៃនៅត្រឹម ៨៥ ដុល្លា​ ក្នុងមួយបារេល ប្រហែល ២៩០០​ រៀលក្នុងមួយលី​ត្រ។

ថ្វីបើការចំនេញល្មមនោះ ក្រុមហ៊ុន The Dow and The S&P ឡើងដល់៥០០ នៅពេលបិទទ្វា ជាកំរិតខ្ពស់របស់គេតាំងពី ខែមិនថុនាឆ្នាំ២០០៨ ខណៈពេលដែលក្រុមហ៊ុន Nasdaq បានកើងឡើងខ្ពស់តាំងពី ខែវិច្ឆការ ឆ្នាំ២០០៧​ មកម្លេះ។​ ក្រុមហ៊ុន Dow កើនឡើង​ ១.៥ ភាគរយសំរាប់អាទិត្យនេះ។ សមាសធាតុក្រុមហ៊ុន Dow អាហាមានឈ្មោះថាក្រាហ្វ បានធ្លាក់តំលៃ ១.៤៥ ភាគរយ ស្មើនឹង ៣០.៦៦ ដុល្លាក្នុងមួយប័ណភាគហ៊ុន ដែលតំលៃចុះថោកធ្វើអាយមានការខកខាននូវប្រាក់ចំនេញ។ Kraft Foods ជាក្រុមហ៊ុនជាក្រុមហ៊ុនអាហារនិងសេវាកម្ម អាហារ រាប់បញ្ចូលទាំង​ ក្រុមហ៊ុន Pepsi​ និង MacDonald’s បានព្រមានពីផលប៉ះពាល់តំលៃទំនិញ។ ទីផ្សារបានកំណត់ជំហរដោយប្រយ័ត្ន ដើម្បីចេញនូវគំរោងរបស់សេតវិមានសំរាប់ឧស្សាហកម្មលក់ផ្ទះ រួមបញ្ចូលទាំង ខ្សែកោងខ្ចីលុយរដ្ឋទិញផ្ទះ មាន Fannei Mae and Freddie Mac, ដែលបានអះអាងការលក់មានរយះពេល៤០ឆ្នាំ៕

Advertisements

រដ្ឋធម្មនុញថៃចាប់ផ្តើមរសាត់ឆ្ងាយ February 14, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
add a comment

បាងកកៈ ការរាប់ថយក្រោយនូវពេលវេលា សំរាប់ថៃ្ងបោះឆ្នោតជាទូទៅនឹងចាប់ផើ្តមឆាប់ៗនេះហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ការពឹងផ្អែកប៉ុណ្ណា ទៅលើ​ប្រតិកម្មតុលាការធម្មនុញ ដើម្បី ប្រឆាំងមតិថាតើដំនើរការនោះត្រឹមត្រូវឬទេ?

មុនពេលរំលាយសភា ហើយបោះឆ្នោតសាថ្មីនោះ នាយករដ្ឋមន្ត្រីអាប់ភីសីត វិចាជីវា ត្រូវការពីចារណាលើកត្តាមួយចំនួន ក្នុងការបន្ថែមទៅលើលក្ខ័ណបីដែលគាត់បានដាក់មុនេះ មាន សុខភាព ការទទួលយកច្បាប់ការបោះឆ្នោត និងបរិយាកាសសុទ្ធិនិយមដើម្បីឃោសនា បោះឆ្នោត(ជាមនុស្សម្នាក់ដែលគ្មានគោលនយោបាយផ្លាស់ប្តូច្រើន)។

ជាមួយនឹងការឆ្លងច្បាប់ធម្មនុញ នៅជំនួបបីភាគីកាលពីម្សិលមិញ លក្ខ័ណត្រូវបានគេដាក់លើនាយករដ្ឋមន្រ្តីពីរនាក់។ មួយគឺ ទទួលខុសត្រូវសុខភាពពីវិបត្តិសេដ្ឋកិច្ចពីភពលោក។

សំរាប់លក្ខ័ណទីបីវិញ បរិយាកាសសុទ្ធិនិយមក្នុងការបោះឆ្នោត។

លោកអាប់ភីសីតគ្មានការ ព្រួយបារម្មណ៍ទៅនឹងការជួបជំគ្នារបស់ក្រុមជ្រុលនិយមអាវលឿង បើប្រៀបទៅពួកអាវក្រម ដ៏ក្រាសក្រែលប្រឆាំការឃោសនា​បោះឆ្នោតរបស់រដ្ឋាភិបាល។ សំរាប់គាត់ៈ ពួកក្រុមបះបោអាវលឿងប្រឆាំងជំហររដ្ឋាភិបាល ទៅនឹងជំលោះព្រំដែនជាមួយកម្មុជា គឺមិនទំនងជាបង្កើតភាពចលាចលទេ បើប្រៀបទៅពួកអាវក្រហមកាពីមុន។

ពួកក្រុមអាវក្រហមបានបង្កើតជំរំដ៏ធំបន្ទាប់ពីក្រុមអាវលៀងជួបជំគ្នាតាមដងវិថីនានា។ ក្រុមអាវក្រហមមានគំរោងជួបគ្នាតាមដងផ្លូវមួយទៀត នៅថៃ្ងនេះនិងថ្ងៃ១៩គុម្ភះ។ វាបាននឹង ជួប ដែលព្រិតិការណ៍នោះបង្កើតអោយមានសំលេងខ្លាំងប្រឆាំនឹងរដ្ឋាភិបាល។

អាប់ភីសីបាននិយាយដដែលៗថា គាត់នឹងមិនបន្តទៀតទេ​​ រហូតទាល់តែសភាបច្ចុប្បននេះបញ្ចប់អាណាត់នៅចុងឆ្នាំ។ ប៉ុនែ្តគាត់មិនដែលបានបញ្ជាក់អោយច្បាស់ថាការបោះឆ្នោតនោះនៅថ្ងៃណាមួយពិតប្រាកដទេ​។​ នេះបណ្តាលអោយមានការសង្ស័យផ្សេងទៀតអំពីអាណាត់បោះឆ្នោតថ្មីនេះពេលណានឹងកើតឡើង ថាគេនឹងរាបចំក្នុងរយៈពេលបីបួនខែទៀត ឬក្នុងអំឡុងពេលដ៏ខ្លីចុងអាណាត់៤ឆ្នាំនៅខែធ្នូរនេះ។

នៅពេលដែលមានការរងសម្ពាតខ្លាំពីអ្នកកាសែត លោកអាប់ភីសីតបាននិយាយនៅពេលថ្មីៗនេះថា ការបោះនៅពាក់កណ្តាលឆ្នាំនេះ គឺអាចទៅរួច។ ប្រសិនការកំណត់ទុកនៅពាក់កណ្តាលឆ្នាំនេះកើតឡើង ការរំលាយសភាគួរតែកើតឡើងនៅខែមេសារ ហើយការបោះ ឆ្នោតអាណាត់ថ្មីនេះអាចត្រូវធ្វើឡើងចន្លោះពី៤៥ ទៅ៦០ថ្ងៃ បន្ទាប់ពីរំលាយសភាដូចដែលបានបញ្ជាក់នៅក្នុងច្បាប់រដ្ឋធម្មនុញ។

មុនពេលការរំលាយសភា ច្បាប់បោះឆ្នោតនឹងត្រូវគេកែប្រែក្នុងខ្សែបន្ទាត់ខធម្មនុញ ដូចជា ប្រព័ន្ធមណ្ឌលបោះឆ្នោត​នាយករដ្ឋមន្រ្តី កាត់បន្ថយមណ្ឌលបោះឆ្នោត​នាយករដ្ឋមន្រ្តី​ នៅត្រឹម៣៧៥ ហើយបង្កើនចំនួនគណបក្សរហូតដល់១២៥។ ហើយការឃោសនាត្រឹមតែមួយខែ ឬពីរខែ។  ទោះបីជាយ៉ាងណា លោកនាយករដ្ឋមន្រ្តីបាននិយាយនៅមុននេះថា គ្មានការកែប្រែច្បាប់ត្រូវបានគេធ្វើឡើយ ទោះជាគាត់មិនបានពិនិត្យពិច័យក៏ដោយ។ លោកសត ស្រីសាតាយាធំ ជាកណកម្មការរាបចំការបោះឆ្នោត និយាយកាលពីម្សិលមិញថាកណកម្មការរាបចំការបោះឆ្នោតមានអំណាចចេញនូវបទបញ្ជា ដូច្នេះការបោះឆ្នោតត្រូវគេកែប្រែបើតាមអនុសញ្ញាចាស់។ យ៉ាងណាក៏ដោយ​ នាងបានហៅអង្គនិតិបញ្ញាតិ្តដើម្បីកែប្រែច្បាប់ប្រសិនបើសភាត្រូវបានគេរំលាយឆាប់ៗ។

កត្តាផ្សេងទៀតដើម្បីធ្វើការពិចារណា គឺការទិទៀន។ ពេលខ្លះ ការប្រឆាំងត្រូវបានគេរំពឹងទុកថាមានញ្ញាតិក្រៅផ្លូវការមួយប្រឆាំងនឹងខុដការល័យនាយករដ្ឋមន្ត្រីនៅចុងខែនេះ និងដើមខែក្រោយ។ ច្បាប់រដ្ឋធម្មនុញផ្អាកនាយករដ្ឋមន្ត្រីពីការរំលាយសភាបន្ទាប់ពីមានញ្ញាតិទិទៀនមួយត្រូវបានគេធ្វើឡើង។ ប្រសិនបើញ្ញាតិទិទៀនត្រូវគេធ្វើនោះ ការពិភាក្សាទំនងជានឹងធ្វើឡើងនៅពាក់កណ្តាលខែ ឬក៏ចុងខែមិនា។

ការកាត់ក្តីមួយចំនួនប៉ុន្មានខាងលើនេះ មិនទំនងជាការពារលោកអាប់ភីសីត ពីការរំលាយសភាឆាប់ៗ និងធ្វើការបោះឆ្នោតនោះទេ។ ទោះបីជាយ៉ាណាក៏ដោយ អ្នកនយោបាយ ថៃរងចាំឧិកាសល្អដើម្បីរំលាយសភា វាជាពេលវាលាដែលពួកគេទទួលបានអថប្រយោជន៍ លើគូរប្រកួតប្រជែងរបស់គេ ក៏ដូចជាឧិកាសល្អក្នុងការឈ្នះការបោះឆ្នោតនេះ។ សំរាប់ការគ្រប់គ្រងរបស់អ្នកប្រជាធិបតេយ្យវិញ គឺគ្រាន់តែជា”ឧិកាសល្អ”​ ប៉ុនែ្តមិនគ្រាប់គ្រាន់ឡើយ។ ពួកគេរង់ចាំពេលដែលគេអាចបំពេញទំនុកចិត្តលើភាពមិនបរាជ័យមួយបាន។

ការបោះក្នុងអំឡុងពាក់កណ្តាលឆ្នាំអាចឆាប់ពេក ដើម្បីអាចសំរេចភាពជោគជ័យបាន អ្នកនយោបាយដែលមានឥទ្ធិពលអាចកេងចំនេញពីខ្ទង់ចំណាយសំរាប់ឆ្នាំសារពើព័ន្ធ២០១១​ លើគំរោងវាយតំលៃនៅក្រោមគោលនយោបាយដឹកនាំរបស់គេ។ ការវាយតំលៃគំរោងទាំងនោះអាចធ្វើអោយបោះឆ្នោតមានភាពរីករាយ។ អ្នកនយោបាយដែលមានឥទ្ធិពលអាចមាន ផលប៉ះពាល់នៃការផ្លាស់ប្តូតំណែង ការិយាល័យនៅក្នុងខែមេសា ដូច្នេះគេដាក់ភាពទុកចិត្តរបស់គេទៅតាមមណ្ឌលបោះឆ្នោតផ្សេងៗគ្នានឹងឈានមកដល់ខាងមុខនេះហើយ។​ យ៉ាងណាក៏ដោយ ការគ្រប់គ្រងបែបពួតដៃគ្នាអាចទទួលផលប្រយោជន៍ បើទោះជាច្រើនឈរជើង​ បានយូរហូតដល់ពេលគេដោះដៃលើគំខ្ទង់ចំណាយឆ្នាំសារពើព័ន្ធ២០១២ ហើយនិងការផ្លាស់ ខុដការល័យប្រចាំឆ្នាំនៅពាក់កណ្តាលឆ្នាំក្រោយ។ នេះអាចមានលទ្ធិភាពធ្វើអោយមានការ ទុកចិត្តទៅលើអ្នកសង្កេតការ ដែលការរំលាយសភានឹងធ្វើឡើងនៅក្នុងខែសីហា ឬកញ្ញា។
ប៉ុន្តែការពន្យាពេលយួមិនជាឧិកាសល្អសំរាប់ឈ្នះឆ្នោតឡើយ។ លោកជួន លីផៃ ជាអ្នកប្រៀនប្រដៅអាប់ភីសីត ហើយក៏ជាអតិតមេប្រជាធិបតេយ្យ បានបញ្ញប់ដំណែងរបស់គាត់ ពេលគាត់បានធ្វើជានាយករដ្ឋមន្ត្រីជាលើកទីពី បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចនាឆ្នាំ១៩៩៧។ ប៉ុនែ្ត គណបក្សលទិ្ធប្រជាធិបតេយ្យមួយនេះធ្លាក់អំណាចទៅវិញបន្ទាប់ពីការបោះឆ្នោតក្នុងឆ្នាំ២០០១។

អាប់ភីសីតមានការលំបាកក្នុងការសំរេចចិត្តអំពីរឿងរំលាយសភា។ ប៉ុន្តែការសំរេចចិត្ត ដ៏សំខាន់ចំពោះគាត់នោះ ទំនងជារកឧិកាសល្អសំរាប់គណបក្សប្រជាធិបតេយ្យក្នុងការឈ្នះឆ្នោត៕

ឥលូវនេះចិនបានដើហួសប្រទេសជប៉ុនទៅហើយដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីអាមេរិក។ ប្រទេស

រូបបិយប័ណ្ណចិនឈានមុខគេទីពីរ February 14, 2011

Posted by ខេមរា in ពត៌មានថ្មី‍.
comments closed

សៀងហៃ−ឥលូវនេះចិនបានដើហួសប្រទេសជប៉ុនទៅហើយដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកបន្ទាប់ពីអាមេរិក។​ ប្រទេសចិនកំពុងពិចារណាជំហ៊ានបន្ទាប់ជាប្រទេសដែ​លមានឥទ្ធិពលលើលោក គឺធើ្វអោយលុយយ័ន្តក្លាយជារូបិយប័ណសាកល។

ក្រុមហ៊ុនអាមេរិកកាំងមួយចំនួនដែលធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសចិន ដូចជាក្រុមហ៊ុនម៉ាក់ដូណាល់ បានធ្វើរបាយការណ៍ហិរញ្ញវត្ថុក្នុងតំបន់របស់ខ្លួន ដោយលក់ប័ណភាគហ៊ុនជាលុយយ័ន្ត។ គ្មានអ្នកណាមួយបានរំពឹងថាវានឹងកើតឡើងយ៉ាងឆាប់ដូចនេះទេ។ សួម្បីតែរដ្ឋាភិបាលចិនក៏ប្រយត្ន័ការបង្កើតទីផ្សារសេរីដែលបណ្តាអោយលុយយ័ន្ត ជំនួសដោយ ដុល្លា និងលុយយេនជប៉ុនវិញ។

កាលពីឆ្នាំទៅមិញ ទីក្រុងប៉េកាំងបានបាត់បង់ជាលំដាប់នូវការគ្រប់គ្រងរូបិយប័ណ្ណ។ ជាឧទាហរណ៍ៈ ក្រុមហ៊ុនអាមេរិកកាំងដូចជាម៉ាក់ដូណាល់ និងខេបធឺភីលើ បានធើ្វគំរោងវិនិយោកក្នុងប្រទេសចិន ដោយលក់លុយយ័ន្ត​ ក្នុងទីក្រុងហុងកុង។​​​​​​​​​​​​​​​​​ រីឆាតឡាវិន ជាក្រុមនាយកនៅខេតធឺផីលើ បាននិយាយថា ការផ្តល់អោយទឹកប្រាក់ចំនួន១៥០លានដុល្លាហុងកុងរបស់ក្រុមហ៊ុនគាត់ កាលពីខែវិច្ឆការកន្លងទៅមានតំលៃថោកជាងការបោះលនក្នុងប្រទេសចិន រឺក៏មានការហូរចូលលុយដុល្លាច្រើន ហើយក៏ប្តូលុយដុល្លាទាំងនោះទៅជាលុយយ័ន្តវិញ។ ការចេញប័ណ្ណលក់ គឺដើម្បីវិនិយោកទៅលើអចលនទ្រព្យក្នុងប្រទេសចិន។

វាជាការជោកជ័យមួយនៃការលក់ប័ណ្ណនោះ លោក លាវិន បាននិយាយថា ពីមុនប្រតិបត្តការណ៍វិនិយោគរបស់យើង ដោយប្រើជាលុយដុល្លា ហើយប្តូរទៅជាលុយយ័ន្តវិញ។

ឥលូវនេះ នៅក្នុងប្រទេសរូស្សី វៀតណាម ថៃ ដែលបានធ្វើពាណិជ្ជកម្មឆ្លងដែនជាមួយប្រទេសចិន ត្រូវបានគេកំណត់ជាលុយយ័ន្ត។​ ដូច្នេះដៃគូរពាណិជ្ជកម្មរបស់គេមិនចាំបាច់ដូចុះដូឡើងជាមួយនិងលុយដុល្លាទេ។ អ្នកបញ្ជាកម្មវិធីយន្តហោះម្នាក់ បានអនុញាតអោយក្រុមហ៊ុនរូសី្ស ដូចជា ស៉្បតមាស្ទើ ជាអ្នកលក់រាយក្នុងទីក្រុងមូសស្គូ ដោយទិញ និងលក់ជាលុយយ័ន្ត។ ចំណែកឯនៅក្នុងទីក្រុងយូវយកវិញ រដ្ឋាភិបាលចិនបានបើកអោកាសអោយការ​វិនិយោគសាខាធនាគាររបស់ចិនទទួលដាក់សាច់ប្រាក់ជាលុយយ័ន្ត ដែលផ្តល់អោយអ្នកដាក់លុយនៅក្រៅប្រទេសចិនដើម្បីកំណត់រូបិយប័ណ្ណមួយដែលរំពឹងជាសកលថានឹងតំកើងលុយយ័ន្ត​ ប្រឆាំលុយដុល្លាសំរាប់រយះពេលប្រាំឆ្នាំខាងមុខ។ ទាំងនេះជាការតំកើងលុយយ័ន្តជាលក្ខណៈសកល។ អត្រាប្តូរប្រាក់នៅថៃ្ងព្រហស្បតិ លុយយ័ន្តបានធើ្វពាណិជ្ជកម្ម ក្រោម៦.៥៩ ធៀបទៅនឹងដុល្លាអាមេរិក។​ ជាកំរិតមួយដែលអ្នកជំនាញជាច្រើននិយយាយថារូបិយប័ណរបស់ចិនបានធ្លាក់ចុះ ជាលទ្ធផលនៃកិច្ចប្រឹងប្រែងអន្តរាគមន៍របស់ទីក្រុងប៉េកាំង។ កាលពីប្រាំឆ្នាំមុន លុយយ័ន្តបានធើ្វពាណិជ្ជកម្មស្តួចស្តើងជាង៨បើប្រៀបទៅនឹងដុល្លា។

ទីបំផុត ចិនបានព្យាយាមជំរុញអោយលុយយ័ន្តដើតួរជាសកល។ អ្នកវិភាគជាច្រើននិយាយថា ប្រសិនបើការផ្លាស់ប្តូនោះជោគជ័យ អាចធ្វើអោយមានឥទិ្ធពលខ្លាំងដែលប៉ះពាល់ទៅលើទីផ្សារហិរញ្ញវត្ថុបរទេស​​ ហើយពេលនោះលុយយ័ន្តចាប់ផ្តើមលើសលប់លុយដុលា្ល។ ទីក្រុងប៉េកាំងអាចទទួលបានគុនបការៈដោយយថាហេតុ ដូចជា បំណុលការវិនិយោកចុះថោក។​ ហើយត្រូវបានគេទទួលស្គាល់លុយរបស់ខ្លួនជារូបិយប័ណសកល។

ការចង់បានរបស់អ្នកវិនិយោគ អោយប្រទេសចិនមានរីកចំរើននៅខណៈពេលមួយ ដែលអាចគ្រប់គ្រងយ៉ាងងាយទៅលើលុយយ័ន្ត ហើយផ្តល់ភាភងាយស្រួលក្នុងការវិនិយោគដោយផ្ទាល់ជាលុយយ័ន្តសុទ្ធ។

ការនាំចេញ និងនាំចូល អាចកាត់បន្ថយហានិភ័យនៃការឡើងចុះតំលៃរូបិយប័ណ ដោយកំណត់យកលុយយ័ន្តក្នុងការធ្វើពាណិជ្ជកម្ម ជាជាងលុយដុលា្ល រឺលុយអឺរ៉ូ។

លោកសាស្រ្តចារ្យ ម៉ាន់ដៀលបាននិយាយក្នុងសារមួយតបទៅនឹងសំនួរថា លុយយ័ន្តវាហាក់បីដូចជាក្លាយទៅជារូបិយប័ណបំរុង សំរាប់ប្រើជាសកលនៅថៃ្ងអនាគត បើទោះបីជាររដ្ឋាភិបាលចិនមិនបានធ្វើអ្វីសោះចំពោះវា។ គាត់បានកត់ចំនាំថា លុយយ័ន្តបានក្លាយជារូបិយប័ណ​នៅក្នុងតំបន់អាសីអាគ្នេយ៍រូចទៅហើយ ដែលប្រទេសចិនក្លាយជាដៃគូពាណិជ្ជកម្មដ៏មានអំណាចទៅលើប្រទេសជាច្រើន។​ គាត់បាននិយយាយទៀតថា ប្រសិនបើចិន ដំនើរការទីផ្សារសេដ្ធកិច្ចរបស់ខ្លួន ដោយលប់បំបាត់រូបិយប័ណ្ណបរទេស នោះវឌនភាពរបស់យ័ន្ត ត្រូវបានគេអះអាងថា​នឹងក្លាយជារូបិយប័ណសលកយ៉ាងប្រាកដ។

ប៉ុនែ្តការដាស់តឿនរបស់អ្នកវិភាគមួយចំនួនបានអោយដឹងថា យ័ន្តនៅឆ្ងាយណាស់ក្នុងការប្រកួតប្រជែងយកឈ្នះលុយដុលា្លដែលជារូបិយប័ណនាំមុខគេលើពិភពលោក។ ចំនុចមួយដែលត្រូវគិត ចិនត្រូវតែអះអាងទៅលើអ្នកវិនិយោកថា ប្រព័ន្ធគោលនយោបាយរបស់ខ្លួនមានភាពនឹងនរ​ ដែលធ្វើអោយសេដ្ធកិច្ចនៅតែដំនើរការទៅមុខជានិច្ច។ បើក្រលេកមើលការលូតលាស់របស់ចិនកាលពី៣០ឆ្នាំមុនវិញ ចិននៅក្រនៅឡើយបើប្រៀបធៀបទៅសាហរដ្ធអាមេរិក ជប៉ុន ឬសហគមន៌អឺរុប។

លោកអាលបឺតខាយដៀលជាអ្នកជំនាញរស់ចិននៅវិទ្យាស្ថានគោលការណ៍សារធារណៈនៃសាកលវិទ្យាល័យចជថោនក្នុងទីក្រុងវ៉ាសីនតោនបាននិយាយថា ឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក របស់លុយយ័ន្ត​​នៅឆ្ងាយនៅឡើយ។ ប្រជាជននឹងទុកលុយយ័ន្ត ច្រើន​ ប៉ុនែ្តវាតិចជាងមួយទស្សវរ៌ ឬពីរទស្សវរ៌ រងចាំលុយយ័ន្តក្លាយជារូបិយប័ណនាំមុខគេនៅលើលោក។

ចិនគឺជាអ្នកនាំចេញធំជាងគេថ្នាក់ពិភពលោក ហើយក៏ជាគោលដៅធំបំផុតសំរាប់វិនិ យោគទន់បរទេស ប៉ុនែ្តរដ្ឋាភិបាលចិននៅតែត្រួតពិនិត្យយ៉ាងតឹងតែងបំផុតទៅលើរូបិយប័ណរបស់ខ្លួន ប្រព័ន្ធធនាគារ និងលំហូរសាច់ប្រាក់ចេញចូល៕